ក្ដៅ!! នេះគឺជាផ្នូរបុរាណរបស់តា Santa Clause (តាណូអ៊ែល) ដែលគេរកឃើញក្នុងប្រទេសទួរគី

កាលពីពេលថ្មីៗនេះ ក្រុមអ្នកបុរាណវិទូរបស់ប្រទេសទួរគី បានរកឃើញផ្នូរមួយ ដែលស្ថិតនៅក្រោមកម្ទេចប្រាសាទបុរាណ ហើយពួកគេជឿថាវាគឺជាសំណល់របស់ស្តេច Nicholas  រឺគេស្គាល់ថាជាតា Santa Clause (តាណូអ៊ែល)។ ដោយឡែក ផ្នែកមួយនៃតំបន់នេះ មានផ្នូរដែលមិនទទួលរងការខូតខាតជាច្រើន ហើយត្រូវបានគេរកឃើញនៅវិហារ St. Nicholas ស្ថិតក្នុងខេត្ត Antalya ភាគខាងត្បូងនៃប្រទេសទួរគី។

លោក Cemil Karabayram ប្រមុខនៃអាជ្ញាធរវិមាន Antalya បានប្រាប់អ្នកសារពត៌មានរបស់គេហទំព័រ ​Turkey’s Hurriyet Daily News ថា ទីសក្ការៈបូជានេះត្រូវបានរកឃើញក្នុងអំឡុងពេលអង្កេតអេឡិចត្រូនិក ដែលបង្ហាញគម្លាតនៅផ្នែកខាងក្រោមនៃព្រះវិហារ។ មិនតែប៉ុណ្ណោះ លោក Karabayram បាននិយាយថា “យើងជឿថាទីសក្ការៈបូជានេះ មិនត្រូវបានខូចខាតទាល់តែសោះ ប៉ុន្តែវាពិតជាលំបាកណាស់ក្នុងការយកវាចេញណាស់ដោយសារតែមានគំនរថ្មនៅពីលើច្រើន។”

គួរបញ្ជាក់ផងដែរថា នៅក្នុងដំណើរជីកកាកសំណល់ដ៏ល្អិតល្អន់ ពួកបុរាណវិទូនឹងយកថ្ម និងកំទេចកំទីផ្សេងទៀតចេញពីគំនរទាំងនោះ ហើយយកផ្លូរនោះចេញមកជាមួយគ្នានឹងផ្សិត និងរុក្ខជាតិផ្សេងៗទៀតដែលដុះនៅទៅនោះ។

ជំនឿទូទៅក្នុងចំណោមពួកគ្រីស្ទានកាតូលិក និងគ្រិស្តអូស្សូដក់បានលើកឡើងថា សំណល់ផ្សេងៗទៀតរបស់ស្តេច Nicholas គឺស្ថិតនៅក្នុងវិហារ Basilica di San Nicola ដែលមានទីតាំងក្នុងទីក្រុង Bari ប្រទេសអ៊ីតាលី។ អ្នកជំនាញរបស់ប្រទេសទួរគី បានអះអាងថាឆ្អឹងរបស់តា Santa Clause នេះធ្លាប់ត្រូវបានយកចេញម្ដងរួចមកហើយក្នុងឆ្នាំ 1087 ហើយអ្នកដែលទទួលខុសត្រូវការយកចេញនេះ គឺជាសង្ឃអនាមិក។

បើក្នុងជីវិតពិត Santa Clause ត្រូវបានគេសរសើរចំពោះភាពសប្បុរសរបស់គាត់ ជាពិសេសចំពោះកុមារ ដែលនាំឲ្យរូបរបស់គាត់ប្រែទៅជាបុរសសង្ហានៅក្នុងឈុតពណ៌ក្រហម។

Fu

ខ្មែរណូត

ប្រភព៖ news.com.au

COMMENTS