នេះហើយជាកាំភ្លើង ដែលខ្មាន់កាំភ្លើងបាញ់រះមកលើហ្វូងមនុស្សបណ្តាលឲ្យស្លាប់ជាង៥០នាក់ និងរបួសជាង៥០០កាលពីថ្ងៃមុន

សហរដ្ឋអាមេរិក៖ កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ មានករណីបាញ់រះដ៏រន្ធត់មួយបាន កើតឡើងនៅក្នុងការប្រគុំតន្ត្រីដ៏ធំមួយនៅក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។របួស។

ខ្មាន់កាំភ្លើងមានឈ្មោះ Stephen Paddock អាយុ៦៤ឆ្នាំ បានឡើងទៅជាន់ទី៣២ក្នុងបន្ទប់សណ្ឋាគារ Mandalay Bay ដែលខ្លួនស្នាក់នៅ ហើយបានបាញ់រះមកលើហ្វូងមនុស្ស ដែលចូលរួមទស្សនាការប្រគុំតន្ត្រី បណ្តាលឲ្យមនុស្សចំនួន៥៩នាក់ និង៥២៧នាក់ផ្សេងទៀតបានរងរបួស។ ប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ខ្មាន់កាំភ្លើងបានប្រើពេលវេលាប្រមាណជា៩នាទីធ្វើការបាញ់មកលើហ្វូងមនុស្ស ទើបបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសច្រើនបែបនេះ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ជនសង្ស័យបានបាញ់សម្លាប់ខ្លួនឯងមុនពេលភ្នាក់ងារ FBI សំរុកចូលក្នុងបន្ទប់សណ្ឋាគារនោះ។ ហើយនៅក្នុងបន្ទប់នោះគេឃើញមានអាវុធជាច្រើនដើម ដែលជនសង្ស័យប្រើបាញ់រះមកលើហ្វូងមនុស្ស ហើយគេនៅមិនទាន់បញ្ចេញរបាយការណ៍ពីប្រភេទកាំភ្លើង ដែលជនសង្ស័យប្រើប្រាស់បាញ់សម្លាប់មនុស្សនៅឡើយទេ។ គេនៅមិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជាខ្មាន់កាំភ្លើងមកលើហ្វូងមនុស្សបែបនេះឡើយ ព្រោះតាមការស្រាវជ្រាវបានឲ្យដឹងថា ទង្វើរបស់ខ្មាន់កាំភ្លើងដូចមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬរឿងសាសនាអ្វីឡើយ។ ពេលនេះប៉ូលីសជំនាញអាមេរិកកំពុងតែធ្វើការស៊ើបអង្កេតបន្ថែមលើករណីនេះ៕

សេម
ប្រភព៖ Dailymail

 

COMMENTS