កាមេរ៉ា Full Frame ធៀបនឹង Crop Sensor! តើអ្នកអាចសង្កេតឃើញភាពខុសគ្នាទេ? (មានវីដេអូ)

សម្រាប់អ្នកទាំងអស់គ្នា ដែលជាអ្នកថតរូបអាជីបតើអាចឆ្លើយនឹងសំណួរមួយបានទេ ដែលមនុស្សភាគច្រើន និងជាពិសេសអ្នកដែលទើបនឹងរៀនថតរូបតែងចោទសួរថា “រវាងកាមេរ៉ា Full Frame និង Crop Sensor តើខុសគ្នាយ៉ាងដូចម្ដេច?” ជាការពិតណាស់ ឥឡូវនេះអ្នកថតរូបជំនាញម្នាក់ដែលមានឈ្មោះថា Manny Ortiz បានថតរូបមួយចំនួនដើម្បីមកបង្ហាញជូនលោកអ្នក និងសាកល្បងភ្នែករបស់អ្នកថាខ្លាំងប៉ុណ្ណា។

គួរបញ្ជាក់ផងដែរថា រូបភាពដែល Ortiz ថតបានទាំងអស់ គឺប្រើប្រាស់ដោយកាមេរ៉ាពីរ មួយគឺជាម៉ូដែល Sony a9 ជាមួយនឹង lens 85mm ក្នុងកម្រឹត Aperture f/1.4 G Master lens។ សរុុបតម្លៃគឺប្រមាណជា $6,300 ($4,500 សម្រាប់កាមេរ៉ា និង $1,800 សម្រាប់ lens)។ ចំណែកឯកាមេរ៉ាមួយទៀត គឺជាប្រភេទ Crop Sensor ម៉ូដែល Sony a6500 ជាមួយនឹង lens Sonnar 55mm ក្នុងកម្រឹត Aperture f/1.8។ សរុបតម្លៃគឺត្រឹមតែ $2,400ប៉ុណ្ណោះ ($1,400 សម្រាប់កាមេរ៉ា និង $1,000 សម្រាប់ lens)។ ខាងក្រោមនេះគឺជាលទ្ធផលដែលទទួលបាន។ ហើយសូមជួយប្រាប់វិញផងថារវាងកាមេរ៉ាទាំងពីរនេះ ខុសគ្នាត្រង់ណាខ្លះ។

ការប្រៀបធៀបទី1

 

ការប្រៀបធៀបទី2

ការប្រៀបធៀបទី3

ការប្រៀបធៀបទី4

ការប្រៀបធៀបទី5

ការប្រៀបធៀបទី6

គួរបញ្ជាក់ផងដែរថា Ortiz បានប្រើប្រាស់កាមេរ៉ា Full Frame ដើម្បីថតរូបភាពក្នុងកម្រឹត Aperture f/2.8 ដើម្បីឲ្យមានកម្រឹតព្រាលដូចគ្នាទៅនឹងកាមេរ៉ា Crop Sensor ក្នុងកម្រឹត Aperture f/1.8។ រាល់ការថតទាំងអស់នេះ ត្រូវបានធ្វើឡើងនៅពេលយប់ ដែលជាហេតុនាំឲ្យ Ortiz ប្រើប្រាស់ lens ដែលមានកម្រឹត Aperture f/1.8 ដើម្បីកាត់បន្ថយការប្រើប្រាស់ ISO។

ស្របពេលជាមួយគ្នានេះដែរ Ortiz បាននិយាយថា “ខ្ញុំអាចទទួលបានលទ្ធផលដូចគ្នាស្ទើរតែទាំងស្រុងពីកាមេរ៉ាទាំងពីរនេះ។ ហើយចុងក្រោយ ខ្ញុំចង់ប្រាក់អ្នកដែលស្រលាញ់ការថតរូបថា កាមេរ៉ាណាក៏ល្អដែរឲ្យតែយើងមានការព្យាយាម។”

Fu

ខ្មែរណូត

ប្រភព៖ Petapixel

COMMENTS