នៅស្រុកគេជិតមានសេវាអ៊ីនថឺណេត 5G ប្រើហើយ! ឯស្រុកយើងវិញ មិនយូរទៀតទេនឹងមានដូចគ្នា

ក្នុងព្រឹកនេះតែម្ដង គេហទំព័រសារពត៌មាន Economic Times បានសរសេរថា ក្រុមហ៊ុន ZTE បានចាប់ផ្ដើមក្នុងការធ្វើតេស្ដសាកល្បងបច្ចេកវិទ្យា 5G ក្នុងប្រទេសឥណ្ឌាហើយ ដែលធ្វើឲ្យមានមនុស្សជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង។ ជាការពិតណាស់ ឥណ្ឌាគឺជាប្រទេសដែលមានក្រុមហ៊ុនទូរគមនាគមន៍ធំៗច្រើនជាងគេដូចជា Bharti Airtel, Vodafone India និង Reliance Jio ហើយក្រុមហ៊ុនទាំងអស់នោះបាននឹងកំពុងធ្វើការជាមួយនឹងឧបករណ៍ទូរគមនាគមន៍ចិន និងក្រុមហ៊ុនផលិតស្មាតហ្វូន ZTE។

អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺ ឥណ្ឌាក៏ជាប្រទេសដែលមានទីផ្សារបច្ចេកវិទ្យាឥតខ្សែខ្ពស់ និងជាគោលដៅទីផ្សាររបស់ក្រុមហ៊ុនធំៗមួយចំនួនលើពិភពលោកផងដែរ។ បើយោងតាមលោក Fan Xiaobing ប្រធានទីផ្សារសកលនិងដំណោះស្រាយរបស់ក្រុមហ៊ុន ZTE បាននិយាយប្រាប់គេហទំព័រ Economic Times

“ប្រទេសឥណ្ឌា គឺជាទីផ្សារដ៏សំខាន់របស់យើង។ ឧស្សាហកម្មទូរគមនាគមន៍ គឺមានទំហំធំទូលាយ ហើយប្រទេសឥណ្ឌាជាអ្នកផ្តល់នូវមាត្រដ្ឋាន។ ទីផ្សារទូរគមនាគមន៍របស់ប្រទេសឥណ្ឌាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយយើងកំពុងបង្កើនការវិនិយោគនៅក្នុងប្រទេសឥណ្ឌាដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចបន្ថែម។” លោក Fan បានបន្ដថា ក្រុមហ៊ុន ZTE នឹងនាំយកមកនូវឧបករណ៍ទូរគមនាគមន៍ និងផលិតផលទៅឱ្យក្រុមហ៊ុនសេវាទូរស័ព្ទក្នុងស្រុក ទៅតាមតម្រូវការដែលចង់បាន។ លើសពីនេះទៅទៀត ក្រុមហ៊ុន ZTE មានការប្រញ៉ាប់ក្នុងការចាប់ផ្ដើម ដើម្បីដណ្ដើមយកទីផ្សារឲ្យបានមុនក្រុមហ៊ុនប្រគួតប្រជែងមួយចំនួនដូចជា Huawei, Nokia និង Ericsson។

Fu

ខ្មែរណូត

ប្រភព៖ gsmarena

COMMENTS