កុំចេះតែហ៊ាន! ស្រលាញ់គ្នាបាន៣ថ្ងៃ នាំអូនទៅរំលោភក្នុងផ្ទះសំណាក់ ពេលត្រឡប់មកផ្ទះវិញអូនប្តឹងសមត្ថកិច្ចអោយចាប់ខ្លួន

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាកប៉ុស្តិ៍ចោមចៅបានធ្វើការឃាត់ខ្លួនយុវជនម្នាក់បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឪពុកម្តាយក្មេងស្រីម្នាក់ពីបទរំលោភសេពសន្ថវៈនៅក្នុងផ្ទះសំណាក់មួយកន្លែង ដែលការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពត៌មានបានអោយដឹងថា ជនរងគ្រោះនិងជនសង្ស័យបានស្គាល់គ្នារាមរយៈបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃតី២៨ ខែកញ្ញា ឆ្នាំ២០១៧ និងមានទំនាក់ទំនងស្នេហាជាមួយគ្នាតែម្តង។ លុះមកដល់ថ្ងៃទី៣០ ខែកញ្ញា ពួកគេបានណាត់គ្នាទៅដើរលេង ដោយខាងប្រុសថាទៅញាំុបង្អែម តែមិនទៅញាំុបង្អែមបែជានាំគ្នាទៅចូលផ្ទះសំណាក់យីហោ ធីជេ នៅចោមចៅ ហើយធ្វើសកម្មភាពរំលោភនារីរងគ្រោះបានសម្រេចតែម្តង។ ពេលត្រឡប់ទៅផ្ទះវិញនារីរងគ្រោះក៏បានប្រាប់ម្តាយទៅអោយប្តឹងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យដោយទារសំណងចំនួន៦ពាន់ដុល្លារ។ ជនសង្ស័យខាងលើមានឈ្មោះ អាំ វាសនា ភេទប្រុស​ អាយុ២៥ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ច ស ព អាយុ១៥ឆ្នាំ មានទីលំនៅក្នុងភូមិេជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់ ព្រោះជនសង្ស័យមិនមានលទ្ធភាពចេញថ្លៃសំណង៦ពាន់ដុល្លារ៕

 

 

COMMENTS