គ្រោះថ្នាក់ណាស់ ! ក្មេងប្រុសវ័យ៦ឆ្នាំម្នាក់ត្រូវម្តាយទុកអោយលេងនៅលើសាឡុងតែឯង ស្រាប់តែត្រូវជួបរឿងនឹកស្មានមិនដល់បែបនេះទៅវិញ

ប្រទេសចិន ៖ កុមារក្មេងៗតែងតែត្រូវការការមើលថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះបើសិនជាយើងប្រហែសតែបន្តិចពួកគេអោយនឹងជួយគ្រោះថ្នាក់ដែលយើងនឹកស្មានមិនដល់។ ដោយសារតែពួកគេមិនអាចបែងចែកបានច្បាស់នោះទេថារឿងមួយណាដែលអាចធ្វើអោយគេមានគ្រោះថ្នាក់ រឺ រឿងណាដែលមិនមានគ្រោះថ្នាក់នោះ។ ប្រភពព័ត៌មានរបស់ចិនបានរាយការណ៍ពីរឿងហេតុដ៏ហួសចិត្តមួយដែលបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែក្មេងប្រុសដែលមានវ័យ៦ឆ្នាំម្នាក់ជាប់ករបស់ខ្លួនទៅនឹងសាឡុង។ រឿងរ៉ាវនេះបានកើតឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងតំបន់ Suzhou ខេត្ត Anhui ប្រទេសចិន ស្រ្តីជាម្តាយម្នាក់បានទូរស័ព្ទទៅភ្នាក់ងារសង្រ្គោះអោយជួយកូនរបស់ខ្លួន។

បើតាមសម្តីម្តាយរបស់ក្មេងរងគ្រោះនេះបានអោយដឹងថា ​ក្មេងប្រុសម្នាក់នេះបានអង្គុយលេងនៅលើសាឡុង ដែលសាឡុងនោះមានសភាពហែកនៅចំកណ្តាលនៃកន្លែងបង្អែករបស់វា។ ដោយមិនដឹងអីក្មេងប្រុសវ័យ៦ឆ្នាំរូបនោះ បានយកក្បាលរបស់គេរកចូលទៅក្នុងប្រហោងដែលបានរហែកនោះ ហើយក៏ជាប់ដាក់ចេញវិញមិនរួច។ បុគ្គលិកផ្នែកសង្រ្គោះបានយកឧបករណ៍កាត់មកកាត់សាច់របស់សាឡុងនោះចេញដោយភាពអំណត់បំផុត ទើបអាចជួយក្មេងនោះមកវិញបានសុវត្ថិភាព។ រឿងរ៉ាវនេះត្រូវបានគេយកមកចែករំលែកក្នុងបណ្តាញសង្គម ដើម្បីផ្តាំទៅឪពុកម្តាយផ្សេងទៀតដែលមានកូនតូចៗដែលនោះអោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់កុំអោយមានករណីបែបនេះកើតឡើងទៀត៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖



ប្រភព ៖ sanook

COMMENTS