មិនបាច់ខ្មាសអៀនទៀតទេ! ពាក់កណ្ដាលនៃប្រជាជនអាមេរិកនិយាយថា ក្នុងឆ្នាំ2067 ការរួមភេទជាមួយនឹងមនុស្សយន្ដស៊ិច នឹងក្លាយទៅជារឿងធម្មតា

ការរួមភេទជាមួយនឹងមនុស្សយន្ដ គឺជាប្រឌិតវិទ្យាសាស្រ្តមួយដែលត្រូវបានបង្កើតឡើងដើម្បីជួយដល់ការបម្រើការផ្លូវភេទ និងជាពិសេសអ្នកគ្មានគូ។ មនុស្សយន្ដស៊ិចនេះ ត្រូវបានប្រើប្រាស់អស់រយៈពេលជាយូរណាស់មកហើយ ជាពិសេសគឺប្រជាជនជប៉ុន និងប៉ែកខាងអ៊ឺរ៉ុប។ មិនតែប៉ុណ្ណោះ កន្លះសតវត្សក្រោយមក ការប្រើប្រាស់នៃមនុស្សយន្ដស៊ិចនេះទទួលបានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយ 49ភាគរយនៃប្រជាជនអាមេរិចជឿជាក់ថា រយៈពេល 50ឆ្នាំខាងមុខ ការរួមភេទជាមួយមនុស្សយន្ដស៊ិចនឹងត្រូវបានចាត់ទុកថា ជារឿងធម្មតា។

យោងតាមការស្ទៀបស្ទង់មតិ ប្រមាណជា 24ភាគរយនៃបុរសគឺសុខចិត្តរួមភេទជាមួយនឹងមនុស្សយន្ដស៊ិច ប្រសិនបើអាចទៅរួច។ មិនតែប៉ុណ្ណោះ ក្នុងនោះក៏មានស្ត្រី 9ភាគរយដែរ ដែលមានគំនិតដូចបុរស។ ទាក់ទងទៅនឹងការសម្រេចចិត្តបែបនេះ ការដាស់តឿនជាច្រើនក៏ត្រូវបានលើកឡើង ដែលមានភ្ជាប់មកជាមួយនឹងបញ្ហានានា។ ជារការពិតណាស់ ការរួមភេទគឺជារឿងដ៏សំខាន់មួយរបស់មនុស្ស ប៉ុន្ដែយើងនៅមិនច្បាស់នៅឡើយទេថា តើបទដ្ឋានសង្គមដែលទាក់ទងនឹងការរួមភេទរបស់មនុស្សយន្តនឹងវិវត្តយ៉ាងដូចម្ដេចនាពេលអនាគត។

Fu

ខ្មែរណូត

ប្រភព៖ cnet

COMMENTS