ចំជាចម្លែកមែន ! សត្វឆ្កែមួយក្បាលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីវាចេញមុខការពារម្ចាស់ខណៈពេលដែលម្ចាស់របស់វាសន្លប់

ប្រទេសចិន ៖ ដោយសារតែឆ្កែជាសត្វដែលមានភាពស្មោះត្រង់ខ្លាំងចំពោះម្ចាស់របស់ខ្លួន ទើបមនុស្សភាគច្រើនចូលចិត្តយកសត្វនេះយកមកចិញ្ចឹមនៅផ្ទះ។ សត្វនេះបានបង្ហាញពីភាពឆ្លៀសវៃរបស់ខ្លួនធ្វើអោយមនុស្សជាច្រើនស្រលាញ់រហូតយកទៅតាមខ្លួនសឹងតែគ្រប់កន្លែង។ ប្រភពព័ត៌មានរបស់ចិនបានរាយការណ៍ពីករណីចម្លែកមួយដែលធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែសត្វឆ្កែមួយក្បាលការពារមិនអោយនរណាម្នាក់ចូលមកជិតម្ចាស់របស់ខ្លួនឡើយនៅខណៈពេលដែលគាត់សន្លប់នៅតាមដងផ្លូវ។ រឿងហេតុដ៏ចម្លែកមួយនេះបានកើតឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ បុរសម្នាក់ដែលមានស្រុកកំណើតនៅទីក្រុង Yinchuan ខេត្ត Jilin ប្រទេសចិនបានដួលសន្លប់នៅតាមដងផ្លូវ។ អ្វីដែលធ្វើអោយមនុស្សជាច្រើនចាប់អារម្មណ៍បំផុតនោះគឺសត្វឆ្កែមួយក្បាលដែលនៅជិតបុរសដែលសន្លប់ស្តូកនោះ មានកាយវិការដូចជាការពារមិនអោយនរណាម្នាក់ចូលជិតបុរសរងគ្រោះបានឡើយ។

រហូតដល់ពេលដែលរថយន្តសង្រ្គោះរបស់មន្ទីពេទ្យមកដល់ហើយក៏លើកបុរសនោះដាក់លើរថយន្ត សត្វឆ្កែដ៏ឆ្លាតមួយក្បាលនេះបានលោតទៅឈរនៅលើគ្រែដែលគេដាក់អោយបុរសរងគ្រោះនោះដេក។ សំខាន់បំផុតនោះសត្វឆ្កែមួយក្បាលនេះ មិនព្រមអោយនរណាម្នាក់មកប៉ះពាល់រាងកាយរបស់ម្ចាស់វានោះទេសូម្បីតែគិលានុបដ្ឋាយិកា។ ជាសំណាងដែលបុរសម្នាក់នេះមិនមានអាការៈធ្ងន់ធ្ងរប៉ុន្មាន គាត់ក៏បានដឹងខ្លួនបន្ទាប់ពីគេបានបញ្ជូនមកដល់មន្ទីរពេទ្យ។ នៅពេលរឿងមួយនេះត្រូវបានគេចែករំលែកក្នុងបណ្តាញសង្គម មានមនុស្សជាច្រើនបានធ្វើការសរសើរពីភាពស្មោះត្រង់ និងការការពារម្ចាស់ពីគ្រោះថ្នាក់ផ្សេងៗនៅពេលដែលម្ចាស់របស់ខ្លួនសន្លប់មិនដឹងខ្លួន។ តែគ្រូពេទ្យម្នាក់បែរជាបង្ហាញពីភាពអវិជ្ជមានមួយជាមួយនឹងភាពស្មោះត្រង់របស់ឆ្កែមួយក្បាលនេះ ព្រោះសត្វឆ្កែមួយក្បាលនេះក៏អាចសម្លាប់ម្ចាស់របស់ខ្លួនបានដែលខណៈពេលដែលគាត់កំពុងត្រូវការការសង្រ្គោះ តែវាបែរជាមិនព្រមអោយគ្រូពេទ្យចូលទីជិត។ តែបើទោះជាយ៉ាងណាក៏មានមនុស្សជាច្រើនដែើប្រើប្រាស់បណ្តាញសង្គមនៅតែធ្វើការកោតសរសើរពីភាពស្មោះត្រង់ និងចេះការពារម្ចាស់ក្នុងពេលដែលមានគ្រោះអាសន្នបែបនេះ៕

ប្រភព ៖ sanook

COMMENTS