13 ចំណុចដែលអ្នកកំពុងបំផ្លាញកុំព្យូទ័រខ្លួនឯងដោយមិនដឹងខ្លួន

Laptop ប្រហែលជាឧបករណ៍ជំនួយដល់ការធ្វើការដ៏មានប្រសិទ្ធភាពបំផុតនាពេលបច្ចុប្បន្ន។ ដោយឡែក ក្រៅពីធ្វើការ Laptop ក៏អាចធ្វើអ្វីៗបានជាច្រើនផ្សេងទៀតដូចជា មើលវីដេអូ ស្ដាប់តន្ត្រី រឺលេងហ្គេមជាដើម។ អាចនិយាយបានថា មនុស្សមិនអាចរស់នៅដោយគ្មាន Laptop បានទេ។ ស្របពេលជាមួយនឹងសារៈសំខាន់នេះ លោកអ្នកអាចនឹងមិនដឹងថា ខ្លួនកំពុងបំផ្លាញ់របស់ជាទីស្រលាញ់ដោយមិនដឹងខ្លួន ហើយនេះគឺជាចំណុចសំខាន់ៗទាំង13 ដែលអ្នកអាចនឹងមិនដែលដឹង រឺចាប់អារម្មណ៍ទាល់តែសោះ។

1/ សត្វចញ្ចឹមរបស់អ្នក គួរតែនៅឲ្យឆ្ងាយពី Laptop អ្នក

អ្នកប្រហែលជាគិតថា វាជារឿងដ៏ស្រស់ស្អាតមួយដែលអង្គុយធ្វើការសុខៗ ស្រាប់តែមានសត្វឆ្មា ឆ្កែ រឺសត្វចិញ្ចឹមផ្សេងៗទៀតឡើងមកលើ Laptop របស់អ្នក។ ប៉ុន្ដែ នេះមិនមែនជារឿងល្អទេ។ គួរបញ្ជាក់ផងដែរថា ខ្លួនរបស់សត្វឆ្មានឹងរក្សាកម្ដៅកុំព្យូទ័រឲ្យនៅក្ដៅរហូត រឺកើនកម្ដៅទៀតផង ព្រោះវាមិនអាច​រកផ្លូវបញ្ចេកខ្យល់បាន។ មួយវិញទៀត រោមរបស់សត្វឆ្មាគឺងាយដាច់ ហើយអាចចូលទៅកាន់ប្រព័ន្ធខាងក្នុង រឺកង្ហារបស់កុំព្យូទ័រដែលអាចបណ្ដាលឲ្យខូច។

2/ ផ្លាស់ប្ដូរទីតាំង Laptop អ្នកដោយប្រយ័ត្ន

ព្យាយាមបង្កើនការប្រុងប្រយ័ត្នខ្ពស់រាល់ពេលផ្លាស់ប្ដូរទីតាំងប្រសិនបើ Laptop អ្នកជាប្រភេទ SSD ព្រោះថាម៉ាស៊ីនទាំងនោះ ងាយទទួលរងគ្រោះថ្នាក់ ពោលគឺគ្រាន់តែរញ្ជួយខ្លាំងបន្ដិច វាក៏អាចបង្កបញ្ហាបានដែរ។

3/ មូលខ្សែកុំព្យូទ័រ រឺឧបករណ៍សាកថ្មឲ្យបានល្អ

អ្នកអាចគិតថា ខ្សែគ្រាន់តែជាសរសៃទង់ដែង ដែលមានជ័រស្រោបពីក្រៅ ហើយវានឹងមិនអាចបង្កគ្រោះថ្នាកអ្វីដល់អ្នកបានទេ។ ប៉ុន្ដែ អ្នកគិតខុសហើយ។ រាល់ខ្សែឆ្នាំសាក រឺខ្សែផ្សេងៗទៀតរបស់កុំុំព្យូទ័រ ប្រសិនបើអ្នកមិនមូលវាទុកឲ្យបានស្រួលបួលទេរាល់ពេលប្រើប្រាស់រួច នោះវានឹងឆាប់ដាច់ ហើយខូចជាមិនខាន។

4/ កុំសាកថ្ម Laptop ចោលរហូតដល់ 24/7

ជាធម្មតា អ្នកអាចសាកថ្ម Laptop ទុកចោលបាន ពោលគឺទោះពេញហើយក៏អ្នកនៅតែអាចបន្ដសាកវាចោលបានដែរ ដោយសារបច្ចេកវិទ្យានាសម័យនេះមានភាពជឿនលឿន ហើយក្រុមហ៊ុនធំៗបានបំពាក់បច្ចេកវិទ្យាការពារថ្មមកជាមួយផងដែរ។ ប៉ុន្ដែ ថ្វីបើ Laptop របស់អ្នកទំនើប ហើយមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាការពារមែនពិត តែអ្នកគួរដោះឆ្នាំសាកចេញទៅប្រសិនបើថ្មពេញ។ ការធ្វើបែបនេះ ក៏អាចរក្សាគុណភាពថ្មឲ្យប្រើប្រាស់បានយូរផងដែរ។

5/ បិទ និងបើកវាថ្មមៗ

អ្នកអាចបើក Laptop មួយបានដោយគ្រាន់តែកាន់អេក្រង់ប៉ុណ្ណោះ។ ប៉ុន្ដែ អ្នកអាចនឹងមិនដឹងថា អេក្រង់នេះហើយគឺជាផ្នែកផុយស្រួយបំផុតរបស់កុំព្យូទ័រ។ ប្រសិនបើអ្នកកាន់កែងនៃអេក្រង់ នោះផ្នែកផ្សេងទៀតនឹងទទួលរងផលប៉ះពាល់ ហើយប្រសិនបើសកម្មបែបនេះនៅតែបន្ដធ្វើជារៀងរាល់ថ្ងៃ នោះ Laptop អ្នកនឹងឆាប់បាក់គន្លឹះជាមិនខាន។

6/ ប្រើប្រាស់បន្ទះត្រជាក់សម្រាប់ Laptop

Laptop ត្រូវបានរចនាឡើងដើម្បីឲ្យអ្នកប្រើប្រាស់ងាយស្រួលយកតាមខ្លួន។ ប៉ុន្ដែ ម៉ាស៊ីនវាគឺឆាប់ក្ដៅខ្លាំងណាស់ ពោលគឺអ្នកមិនអាចប្រើ Laptop ឡើពួក រឺរបស់ហប់ៗបានទេ។ ដើម្បីការពារការឡើងកម្ដៅខ្លាំង អ្នកគួរតែទិញបន្ទះត្រជាក់ដើម្បីក្រាលពីក្រោម Laptop រាល់ពេលប្រើប្រាស់ ដើម្បីរក្សាគុណភាព និងមិនងាយឡើងកម្ដៅ។

7/ ទុក Laptop ឲ្យឆ្ងាយពីដែកឆក់

រាល់បណ្ដារ Hard drive ទាំងអស់ គឺមានប្រើប្រាស់ដែកឆក់ដើម្បីផ្ទុកទិន្នន័យ។ ដូចនេះ ប្រសិនបើអ្នកទុក Laptop អ្នកឲ្យនៅជិតដែកឆក់ដែលមានកម្លាំងខ្លាំង វាអាចបង្កជាការរំខានម៉េញ៉ទិក និងអាចធ្វើឲ្យបាត់បង់ទិន្នន័យរបស់អ្នក។ ដូចនេះ អ្នកត្រូវប្រាកដថា Laptop របស់អ្នកមិនត្រូវបានទុកនៅក្បែរដែកឆក់ឡើយ។

8/ ដកឆ្នាំងសាកចេញពី Laptop ឲ្យបានត្រឹមត្រូវ

បើទោះជាអ្នកប្រញ៉ាប់យ៉ាងណាក្ដី តែត្រូវតែប្រយ័ត្ន។ រាល់ពេលដកឆ្នាំងសាកចេញពី Laptop ម្ដងៗកម្ទេចធូលី រឺវត្ថុផ្សេងៗទៀតជាច្រើនអាចនឹងចូលទៅក្នុងរន្ធសាកថ្មដែលជាហេតុនាំឲ្យមានបញ្ហាការសាកថ្ម។

9/ ប្រើប្រាស់ស្រោមការពារ Laptop

សម្រាប់ស្រោមការពារ រឺកាតាប Laptop ត្រូវតែមានសភាពទន់ជានិច្ច។ យន្ដការផ្នែកខាងក្នុង និងម៉ាស៊ីនអាចនឹងទទួលរងផលប៉ះពាល់យ៉ាងងាយស្រួលប្រសិនបើអ្នកដាក់ Laptop ចូលទៅក្នុងកាតាបជាមួយនឹងរបស់ផ្សេងៗទៀត។

10/ សម្អាតអេក្រង់ដោយប្រុងប្រយ័ត្ន

យើងទាំងអស់គ្នាប្រាកដជាដឹងហើយថា យើងមិនអាចប្រើប្រាស់ទឹក និងក្រណាត់ខោវអាវធម្មតាមកសម្អាតអេក្រង់កុំព្យូទ័របានទេ។ ដូចនេះ អ្ន​កត្រូវប្រើក្រណាត់ទន់ និងទឹកសម្អាត Laptop រួចជូតថ្មមៗ ព្រោះថាអេក្រង់របស់ Laptop គឺមានសភាពស្ដើងណាស់។

11/ ឧស្សាហ៍បិទ Laptop ឲ្យបានទៀងទាត់

កុំទុកឲ្យ Laptop អ្នកដំណើរការចោល ប្រសិនបើអ្នកមិនប្រើប្រាស់វាទេ។ រាល់ពេលអ្នកបើកម៉ាស៊ីន Laptop វានឹងដំណើរការរហូតបើទោះជាអ្នកមិនប្រើក៏ដោយ។ ដូចនេះដើម្បីរក្សាគុណភាព អ្នកគួរឧស្សាហ៍បិទវា រឺដាក់ Sleep mode។

12/ កុំទុកវត្ថុរាវនៅក្បែរ Laptop

តើជាធម្មតាអ្នកតែងផឹកកាហ្វេរាល់ពេលប្រើប្រាស់ Laptop មែនទេ? យើងទាំងអស់គ្នាប្រាកដជាដឹងហើយវា Laptop និងវត្ថុរាវគឺមិនត្រូវគ្នាទេ។ យ៉ាងណាមិញ ប្រសិនបើអ្នកមិនប្រយ័ត្ន រួចធ្លាក់កាហ្វេ រឺទឹកតែមួយដំណក់ចូលទៅខាងក្នុងម៉ាស៊ីន Laptop វាក៏អាចបង្កជាបញ្ហាបានដែរ។

13/ ឲ្យអ្នកជំនាញធ្វើតេស្ដសាកល្បង Hardware របស់អ្នក

រាល់ពេលមានបញ្ហានានា​ អ្នកមិនគួរព្យាយាមដោះស្រាយវាដោយខ្លួនឯងទេ ពោលគឺអ្នកគួរស្វែងរកហាងជួសជុល រឺរកអ្នកជំនាញដើម្បីជួយជាជាងធ្វើវាដោយខ្លួនឯង និងបង្កបញ្ហារឹតតែធំ។

ខាងក្រោមនេះ គឺជាសញ្ញាមួយចំនួនដែលបង្ហាញថា Laptop របស់អ្នកកំពុងប្រឈមមុខនឹងការខូចហើយ៖

  • Hard drive ដំណើរការដោយមានសម្លេងរំខាន រឺយឺត
  • Laptop គាំង បើទោះជាគ្រាន់តែប្រើប្រាស់កម្មវិធីធម្មតាៗក៏ដោយ
  • កង្ហាត្រជាក់ស្រាប់តែលឺសម្លេងខ្លាំងជាងធម្មតា
  • Laptop បញ្ចេញសម្លេងចម្លែកនៅពេលដែលអ្នកបើកវា
  • ជាធម្មតា វាតែង Restart ដោយខ្លួនឯង
  • Windows service control manager បង្ហាញពីកំហុឆ្គងជាច្រើន។ ដើម្បីឆែកសូមចូលទៅកាន់ This PC — Manage — Event Viewer

Fu

ខ្មែរណូត

ប្រភព៖ brightside

COMMENTS