ឆ្ងល់ទេ? រាល់ការលក់ចេញ iPhone X មួយគ្រឿងរបស់ក្រុមហ៊ុន Apple បែរជាក្រុមហ៊ុន Samsung ចំណេញបាន $110 ទៅវិញ

ជាការពិតណាស់ លោកអ្នកប្រហែលជាធ្លាប់បានដឹងរួចមកហើយថា Samsung គឺជាក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់ប្រភេទ OLED សម្រាប់ក្រុមហ៊ុន Apple ដែលប្រើប្រាស់សម្រាប់បំពាក់លើ iPhone X។ ដូននេះ រាល់ការលក់ចេញ iPhone X មួយគ្រឿងរបស់ក្រុមហ៊ុន Apple ក្រុមហ៊ុន Samsung ចំណេញប្រមាណជា $110។ នេះបើយោងតាមការវិភាគដែលធ្វើឡើងដោយ Counterpoint Technology សម្រាប់កាសែត Wall Street Journal។

គួរបញ្ជាក់ផងដែរថា សម្រាប់ខែទីមួយនៃការចេញលក់ iPhone X ក្រុមហ៊ុន Counterpoint Technology បានរំពឹងថា ក្រុមហ៊ុន Apple នឹងលក់ចេញ iPhone នេះបានប្រមាណជា 130លានគ្រឿងឯណោះ។ បើប្រៀបធៀបទៅនឹង Galaxy S8 វិញការលក់ចេញលើសកលលោកគឺប្រមាណជា 50លានគ្រឿង ហើយក្រុមហ៊ុន Samsung ចំណេញបាន $202 សម្រាប់រាល់សមាសធាតុនីមួយៗដូចជា អេក្រង់ និងបន្ទះឈីបជាដើម សម្រាប់រយៈពេល 20ខែដំបូង។

នេះគឺជាការវិភាគជារួមមួយ ដែលមានទាំងក្រុមហ៊ុនលក់គ្រឿងបន្លាស់ Samsung Electronics និងសាខាក្រុមហ៊ុន Samsung មួយចំនួនដែលផលិតថ្ម និងឧបករណ៍ផ្ទុក។ សរុបមកក្រុមហ៊ុន Samsung ត្រូវបានព្យាករណ៍ថានឹងរកប្រាក់ចំណូលបាន 4ពាន់លានដុល្លារបន្ថែមទៀតក្នុងការចូលរួមផលិត iPhone X។

Fu

ខ្មែរណូត

ប្រភព៖ idownloadblog

COMMENTS