ក្រុមក្មេងទំនើង២ក្រុមបើកឆាកប្រយុទ្ធគ្នាត្រូវសមត្ថកិច្ចចាប់ខ្លួនបានទាំងអស់

ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង២ក្រុមមានគ្នា៩នាក់ បានបើកឆាកប្រយុទ្ធគ្នានៅហាងបាយមួយកន្លងបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៣ ខែតុលា​ ឆ្នាំ២០១៧ នៅខាងលិចមន្ទីរពេទ្យសែនសុខ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសម្តីរបស់យុវជនមួយក្រុមមានគ្នា៦នាក់បានអោយដឹងថា មុនកើតហេតុពួកគេចេញពីក្លឹបហើយនាំគ្នាើរទៅហូបបាយនៅចំណុចកើតហេតុ លុះពេលកំពុងអង្គុយហូបបាយ ស្រាប់តែមួយក្រុមទៀតមានគ្នា៣នាក់ដែលចូលមកហូបបាយនៅកន្លែងនោះដែរបានស្ទុះមកវាយពួកគេបណ្តាលអោយរងរបួសធ្ងន់ និងស្រាលតែម្តង តែក្រុមក្មេងទំនើង៣នាក់នៅតែប្រកែកគ្នាយកត្រូវរៀងខ្លួន។ យុវជនមួយក្រុមដែលមានគ្នា៦នាក់មានឈ្មោះ ជីម ឆក ភេទប្រុស អាយុ២៤ឆ្នាំ, ឈ្មោះ ឆន ឡី អាយុ២៣ឆ្នាំ, ឈ្មោះ វី ជិន អាយុ១៩ឆ្នាំ, ឈ្មោះ កុងវណ្ណៈ អាយុ២៦ឆ្នាំ ឈ្មោះ លាស់ បូរី អាយុ២៨ឆ្នាំ និងឈ្មោះ ផាន ចន្ធី អាយុ១៨ឆ្នាំ អ្នកទាំង៦នាក់ជាបុគ្គលិកនៅក្នុងក្លឹបស៊ូប។ ចំណែកមួយក្រុមគ្នា៣នាក់មានឈ្មោះ រ៉ា វត្ថា ភេទប្រុស អាយុ២២ឆ្នាំ, ឈ្មោះ មាន ប៊ុនរ័ត្ន អាយុ២៧ឆ្នាំ និងឈ្មោះ នួន ឡូរ៉ា អាយុ២៥ឆ្នាំ អ្នកទាំង៣ជាបុគ្គលិកនៅខារ៉ាអូខេសំរិទ្ធ ពេជ្រ។

 

ក្រោយឃាត់ខ្លួន ក្រុមយុវជនទាំង៩នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

COMMENTS