យុវជនបែកថ្នាំម្នាក់វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនិងយកដុំថ្មគប់ឪពុកម្តាយផ្អើលក្រុងស្វាយរៀង

ស្វាយរៀង៖ យុវជនម្នាក់បែកថ្នាំជោគជាំបានធ្វើសកម្មភាពអុកឡុកវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងយកដុំថ្មដេញវាយនិងគប់ឪពុកម្តាយបង្ករការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភ្លើងស្តុបភូមិស្វាយរៀង​ សង្កាត់ស្វាយរៀង។

ប្រភពពត៌មានបានអោយដឹងថា យុវជនខាងលើមានឈ្មោះ ភឹម ធារិត អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ បានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះហើយ យកដុំថ្មប៉ុនកំភួនដៃដេញគប់ឪពុកម្តាយបណ្តាលអោយរងរបួស ហើយម្តាយឪពុកបានទូរស័ព្ទហៅសមត្ថកិច្ចអោយជួយអន្តរាគមធ្វើការឃាត់ខ្លួនតែម្តង។

ក្រោយឃាត់ខ្លួន យុវជនខាងលើត្រូវបានក្រុមគ្រួសារប្រគល់អោយសមត្ថកិច្ចបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន ឱកាស​ខ្ញុំ​ នៅភ្នំពេញ៕

 

COMMENTS