រកឃើញមូលហេតុដែលមេរោគ Zika ធ្វើឲ្យកុមារមានក្បាលតូចខុសប្រក្រតីហើយ

ចិន៖ មេរោគ Zika បានរាតត្បាត និងវាយប្រហារលើកុមារជាច្រើននាក់នៅតាមបណ្តាប្រទេសមួយចំនួនជុំវិញពិភពលោក កាលពីឆ្នាំ ២០១៥-២០១៦​ កន្លងមកនេះ។ កុមារដែលរងគ្រោះពីមេរោគដ៏កាចសាហាវមួយនេះ នឹងធ្វើឲ្យមានក្បាលតូចជាងធម្មតា ហើយពេលខ្លះមានសតិខុសប្រក្រតីទៀតផង។ កន្លងមកមានមន្ទិលជាច្រើនជុំវិញមេរោគមួយនេះ ហើយបញ្ហាដែលជាមន្ទិលធំ ជាងគេនោះគឺថា ហេតុអ្វីបានជា Zika ធ្វើឲ្យកុមារមានក្បាលតូចខុសប្រក្រតីដូចនេះ?

តែពេលនេះមានក្រុមអ្នកវិទ្យាសាស្ត្រមួយ ក្រុមក្រោមការដឹកនាំរបស់លោក Cheng-Feng Qin មកពីវិទ្យាស្ថាន Microbiology and Epidemiology នៅប្រទេសចិន បានបើកការសិក្សាដើម្បីស្រាយមន្ទិលដូចដែរបានលើកឡើងខាងលើនេះ។ លទ្ធផលនៃការសិក្សានេះបានបង្ហាញថា មេរោគ Zika ដែលមាននៅក្នុងរាងការយរបស់មនុស្សបានធ្វើឲ្យខូចកោសិកា Neuronal Progenitor (NPCs)​ ហើយការជះឥទ្ធពលលើកោសិកាប្រភេទនេះវាបានធ្វើឲ្យក្បាលរបស់កុមារមានទំហំតូច និងអាចប៉ះពាល់ដល់ប្រពន្ធសរសៃប្រសាទក្នុងខួរក្បាល។ នេះជាលទ្ធផលបឋមនៃការសិក្សា ហើយបច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្ត្រកំពុងបន្តការសិក្សាទៅលើវ៉ាក់ស៊ាំង និងវិធីព្យាបាលនៃមេរោគនេះ៕

ភក្តី

ប្រភព៖ nextshark

COMMENTS