បាក់ស្រុតដីនៅចិនលេបត្របាក់រថយន្ត Rolls-Royce ថ្មីខ្លាញ់គោមួយគ្រឿងតម្លៃជិត១លានដុល្លា រងនូវការខូចខាតយ៉ាងខ្លាំង

ចិន៖ ហេតុការណ៍បាក់ដីមួយបានលេបត្របាក់រថយន្តទំនើបមួយ ដែលមានតម្លៃរហូតដល់៥លានយ៉ន់ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំងពីសំណាក់ម្ចាស់រថយន្ត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Harbin ប្រទេសចិន។ បើតាមសំដីរបស់ម្ចាស់រថយន្តបានឲ្យដឹងថា ខណៈដែលគាត់បានឈប់រថយន្តនៅលើដងផ្លូវ និងរងចាំភ្លើងខៀវ ដើម្បីបន្តដំណើរទៅមុខទៀតនោះ ស្រាប់តែផ្លូវបានស្រុត និងបាក់ជាប្រហោងមួយយ៉ាងធំ ដែលធ្វើឲ្យរថយន្តដ៏ទំនើបរបស់គាត់បានធ្លាក់ទៅក្នុងរណ្ដៅនោះតែម្តង។ បុរសដែលជាម្ចាស់រថយន្តម៉ាក Rolls-Royce រូបនេះបានបញ្ជាក់ថា រថយន្តរបស់គាត់ទើបតែទិញកាលពីពេលថ្មីៗនេះក្នុងតម្លៃ៥​លាន​យ៉ន់ (៧៥០,០០០ ដុល្លារអាមេរិក) ហើយឥលូវនេះវាបានរងនូវការខូតខាតយ៉ាងខ្លាំង។ ទំហំនៃការខូចខាតនេះ នឹងត្រូវការលុយជាច្រើនបន្ថែមទៀត ដើម្បីជួសជុលវាឡើងវិញ៕

ភក្តី

ប្រភព៖ shanghaiist

 

COMMENTS