សាហាវមែន! បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវចោរស្រីប្លន់ម៉ូតូទាំងកណ្តាលថ្ងៃត្រង់!

រតនៈគិរី៖ បុរសរត់ម៉ូតូឌុបម្នាក់ត្រូវស្ត្រីម្នាក់ប្លន់យកម៉ូតូខណៈពេឡស្ត្រីជនសង្ស័យរូបនោះជួលអៅយឌុបទៅកន្លែងស្ងាត់ហើយចាក់មួយកូនកាំបិតចំ.កប្លន់យកម៉ូតូមិនបានសម្រេចហើយត្រូវសមត្ថកិច្ចស្រាវជរាវតាមចាប់ខ្លួនបានមកវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលំស្ងាត់មួយកន្លែងនៅចំណុចភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនៈគិរី។

ប្រភពពត៌មានបានអោយដឹងថា មុនកើតហេតុ ស្ត្រីជនសង្ស័យបានជួលម៉ូតូឌុបជនរងគ្រោះអោយឌុបពីក្រុងបានលុងទៅស្រុកវើនសៃក្នុងតម្លៃ៣មុឺនរៀល លុះមកដល់កន្លែងកើតហេតុដែលជាកន្លែងស្ងាត់ ជនសង្ស័យបានប្រាប់េជនរងគ្រោះអោយឈប់ម៉ូតូព្រោះចង់បត់ជើង លុះពេលជនរងគ្រោះបន្ធយល្បឿនឈប់ម៉ូតូភ្លាមស្រាប់តែជនសង្ស័យដកកូនកាំបិតចុងស្រួចចេញពីកាតាបមកចាក់.កជនរងគ្រោះពីក្រោយបណ្តាលអោយរងរបួសធ្ងន់​ ហើយជនរងគ្រោះបានព្យាយាមជិះម៉ូតូបន្តទៅមុខបានប្រមាណជាង១០គីឡូម៉ែត្រទើបឈប់ម៉ូតូពឹងពាក់អោយគេជួយហៅរថយន្តសង្គ្រោះមកដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារហូរឈាមច្រើនពេក។ ក្រោយកើតហេតុមិនបានប៉ុន្មានម៉ោងផង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបាននៅចំណុចភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ និងដកហូតបានកូនកាំបិតចុងស្រួចប្រឡាក់ឈាមមួយ។ ជនរងគ្រោះខាងលើមានឈ្មោះ អ៊ុំ នី ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនៈគិរី ចំណែកជនសង្ស័យមានឈ្មោះ​ ផាន់ សុីណាត ភេទស្រី ជនជាតិខ្មែរឡាវ មានទីលំនៅក្នុងភូមិប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តរតនៈគិរី។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្នដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕

 

 

COMMENTS