ពិតជាសំណាងមែន! Khmer Blue Soccer ធ្លាក់នៅក្នុងវគ្គចម្រុះម្ដងរួចហើយ តែជាប់ជាក្រុមល្អត្រូវជ្រើសយកមកវិញឥលូវនេះឡើងមកដល់វគ្គ​ 8 ក្រុមក្រោយយកឈ្នះ​ Victory FC ដោយបាល់ Penalty

គូរបើកឆាកពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 16 ក្រុមចុងក្រោយរវាងក្រុម Victory FC និងក្រុម Khmer Blue Soccer បញ្ចប់ទៅដោយក្រុម Khmer Blue Soccer បន្ដដំណើរទៅកាន់វគ្គ 8 ក្រុមចុងក្រោយ ចំណែកឯក្រុម Victory FC បានត្រឹមត្រលប់ទៅផ្ទះវិញក្នុងលទ្ធផលបាល់ Penalty កាត់សេចក្ដី 1-1(5-4)។

ការប្រកួតគូរបើកឆាកពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 16 ក្រុមចុងក្រោយនេះពិតជាល្អមើលមែនទែនដោយលាយឡំនឹងទឹកភ្នែកផងនោះធ្វើឲ្យការប្រកួតរវាងក្រុមទាំងពីរនេះកាន់តែជក់ចិត្ត។ សមភូមិវាលស្មៅតារាងតូចសប្ដាហ៍រវាងក្រុម Victory FC និងក្រុម Khmer Blue Soccer ពិតជាអង្រួនចិត្តអ្នកគាំទ្រដែលខំមកទស្សនាមែន ព្រោះការប្រកួតរបស់ក្រុមទាំងពីរនេះគឺមានសាច់បាល់ល្អមើលទាំងសម្រុកនិងល្បឿនធ្វើឲ្យការប្រកួតនេះគឺមានគ្រាប់សុតបញ្ចូលទីទៅវិញទៅមក។

ក្រុម Victory FC ដែលគេទទួលស្គាល់ថាក្រុមខ្លាំងនៅក្នុងប្រទេសកម្ពុជានេះ បែរជាគ្មានសំណាងបន្ដដំណើរឡើងទៅវគ្គ 8 ក្រុមចុងក្រោយនៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3 បន្ទាប់ពីក្រុម Khmer Blue Soccer ទម្លាក់ចេញពីពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ត្រឹមវគ្គ 16 ក្រុមចុងក្រោយដោយបាល់ Penalty កាត់សេចក្ដី។




បុត្រ