ដេនី ក្វាន់ ក្រោយប្រកាសឈប់ស្លៀកពាក់សិចស៊ី ស្រាប់តែមានបុរសរូបសង្ហាសារភាពស្នេហ និងប្រាប់ថាបេះដូងគេទំនេរចាំទទួលជានិច្ច

តារាសម្ដែងរូបស្រស់ដែលតែងចូលចិត្តការតែងខ្លួនស៊ិចស៊ីបញ្ចេញគល់ដើមទ្រូងកញ្ញា ដេនី ក្វាន់ បានបង្ហោះសារយ៉ាងវែងទាក់ទងនឹងបុរសម្នាក់ថា ” ថ្ងៃនេះនៅសុខៗស្រាប់តែមានមនុស្សម្នាក់រូបសង្ហារ ហើយជាអ្នកមានមុខមាត់ក្នុងសង្គមទៀត មកសារភាពថាគេលួចស្រលាញ់ខ្ញុំ គឺស្រលាញ់យូរហើយ ហើយគេសួរខ្ញុំថាតើព្រមទទួលយកគេអត់? ពេលនោះខ្ញុំឆ្លើយថា NOខ្ញុំមានម្ចាស់បេះដូងរួចហើយ ស្រាប់គេនិយាយតបវិញថា មិនអីទេចំលើយគឺទទួលយកបាន គេថែមទាំងនិយាយទៀតថាខ្ញុំស្រលាញ់នារីដែលមានចរឹកបែបនេះគឺជាមនុស្សស្មោះត្រង់មិនលាក់ពុតត្បុតនឹងជាមនុស្សដែលក្លាហានហ៊ាននិយាយត្រង់ៗ ពេលនោះគេថាបើថ្ងៃណាមួយខ្ញុំគ្មាននរណាកុំភ្លេចណាបេះដូងគេទំនេរចាំទទួលខ្ញុំជានិច្ច! គិតៗទៅលើលោកនេះចំលែកណាស់ មានមនុស្សបែបហ្នឹងដែរ ” ប៉ុន្តែកញ្ញាក៏មិនបានបង្ហាញថាជាអ្នកណានោះទេ ។

គួរអោយដឹងផងដែរថា ក្រោយពីទទួលការព្រមានមិនអោយចូលចូលប្រឡូកក្នុងសិល្បៈរយៈពេល១២ខែ ពោលចាប់ពីថ្ងៃ ២៥ ខែមេសា ឆ្នាំ២០១៧ កញ្ញា ដេនី ក្វាន់ ក៏បានប្រកាសថា ឈប់ស្លៀកពាក់សិចស៊ី ដើម្បីលួងចិត្តឲ្យក្រសួងវប្បធម៌ផ្ដល់ឱកាសឲ្យនាង បានចូលសិល្បៈជាថ្មីម្ដងទៀត ហើយតារាស្រីរូបនេះទើបបង្ហោះរូបភាពក្នុងឈុតប្រពៃណីនិងទទួលបានការសរសើរពីសំណាក់ទស្សនិកជនយ៉ាងខ្លាំងពេលនាងស្លៀកពាក់បែបនេះ ៕

COMMENTS