វ៉ាវ!! មិននឹកស្មានសោះថាអ្នកជម្ងឺភឿកស្អាតៗយ៉ាងនេះ ឃើញហើយមិនលាន់មាត់សរសើរមិនបាន….

ជម្ងឺភឿក ជាជម្ងឺកម្រមួយដែលធ្វើឲ្យអវត្តមានផ្នែកខ្លះនៃជាតិពណ៌នៅក្នុងស្បែក សក់ ភ្នែកនិងរោមនៅលើរាងកាយ។ បើទោះ
ជាមានមនុស្សច្រើនគួរសមបានជួបប្រទះកើតមាននូវជម្ងឺនេះក្ដី ក៏យើងតែងមិនសូវបានឃើញអ្នកដែលមានជម្ងឺភឿកមានវត្តមាន
ឬលេចមុខនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ឬក្នុងទូរទស្សន៍ ក្នុងខ្សែភាពយន្តឡើយ។ នេះជាហេតុផលដែលបណ្ដាលឲ្យអ្នកថតរូបម្នាក់មានឈ្មោះថា Yulia Taits សម្រេចចិត្តធ្វើការថតរូបអ្នកដែលមានជម្ងឺភឿក សម្រាប់គម្រោងថ្មីចុងក្រោយបង្អស់របស់នាង។Yulia Taits ចង់ចាប់យកនិងបង្ហាញនូវសម្រស់ធម្មជាតិរបស់មនុស្សភឿក រូបថតទាំងអស់ជាមួយពណ៌ស ដោយគ្មានបន្ថែមពណ៌
។ ខាងក្រោមនេះជារូបភាពដ៏ស្រស់ស្អាតរបស់មនុស្សភឿកដែលពិតជានឹងធ្វើឲ្យអ្នកមិនសរសើរមិនបាន៖  ប្រភព៖ Yulia Taits Photography

COMMENTS