អស្ចារ្យមែន!​ Samsung Galaxy គឺជាឈ្មោះប្រេនដែលមានតម្លៃថ្លៃជាងគេបំផុតរបស់ប្រទេសកូរ៉េខាងត្បូង អស់រយៈពេល 7ឆ្នាំហើយ

ជាការពិតណាស់ ក្រុមហ៊ុន Samsung បានធ្វើការអភិវឌ្ឍនូវបច្ចេកវិទ្យានៃស្មាតហ្វូនខ្លួនឲ្យកាន់តែប្រសើរឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយសម្រាប់ឆ្នាំ2017 នេះក៏ដូចគ្នាដែរ។ ដោយឡែក នាពេលថ្មីៗនេះក្រុមហ៊ុននេះដដែលបានប្រកាសចេញលក់នូវកំពូលស្មាតហ្វូន Galaxy S8 និង S8+ របស់ខ្លួន ហើយម៉ូដែលនេះពិតជាទទួលបានជោគជ័យខ្លាំងមែនទែន ដោយមានអតិថិជនរាប់លានអ្នកតម្រង់ជួរចាំទិញ និង Pre-order តាំងពីថ្ងៃប្រកាសចេញមកម្លេះ។ លើសពីនេះទៅទៀត ប្រេន Galaxy របស់ក្រុមហ៊ុន Samsung ត្រូវបានគេស្គាល់ថា ជាប្រេនដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងប្រទេសកូរ៉េអស់រយៈពេល 7ឆ្នាំជាប់ៗគ្នាទៀតផង។

គួរបញ្ជាក់ផងដែរថា ប្រេន Galaxy នៅតែរក្សាចំណាត់ថ្នាក់កំពូលដដែលតាមរយៈការស្ទង់មតិរបស់អតិជនដោយ Brandstock ដែលជាក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សារមួយរបស់ប្រទេសកូរ៉េខាងត្បូង។ ប្រេននេះទទួលបានសន្ទស្សន៍រហូតដល់ទៅ 940.98ពិន្ទុ លើ 1,000 ដែលនេះគឺជាចំនួនតួលេខដ៏អស្ចារ្យមួយ។

ដោយឡែក សម្រាប់កំពូលស្មាតហ្វូន Galaxy S8 និង S8+ បានឈ្នះនូវពានរង្វាន់ ស្មាតហ្វូនល្អជាងគេបង្អស់ (Best Smartphone Award) ក្នុងមហាព្រឹត្តិការណ៍ MWC 2017 ដែលត្រូវបានធ្វើឡើងក្នុងទីក្រុងសៀងហៃ កាលពីប៉ុន្មានថ្ងៃមុនផងដែរ។ មួយវិញទៀត ប្រេននេះធ្លាប់ត្រូវបានធ្លាក់ចុះម្ដងរួចមកហើយ កាលពីឆ្នាំមុនបន្ទាប់ពីភាពបរាជ័យរបស់ Galaxy Note 7។ ប៉ុន្ដែ ក្រុមហ៊ុនពុំបានបោះបង់ចោលឡើយ ពោលគឺបានជួសជុលម៉ូដែលនេះ ហើយថែមទាំងប្រកាសចេញលក់សារជាថ្មីកាលពីម្សិលមិញទៀត ដែលធ្វើឲ្យអតិថិជនមានសេចក្ដីទុកចិត្តទ្វេរដង។

Fu

ខ្មែរណូត

ប្រភព៖ sammobile

COMMENTS