អូហូ! វ៉ៃហាំង និង យូប៊ីន សម្តែងឈុតមនោសញ្ចេតនាឡើងសុីអារម្មណ៍ (មានវីដេអូ)

តារាសម្តែងវ័យក្មេងលោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន ដែលត្រូវមហាជនសម្គាល់ថាតែងតែធ្វើការថតរូប​ សម្តែងខ្សែភាពយន្ត និងទៅណាមកណាទៅជាមួយគ្នាដូចជាគូស្នេហ៍មួយគូ ។ ក្នុងនោះនាពេលថ្មីៗនេះនៅក្នុងវគ្គមួយនៃកម្មវិធីសុីអារម្មណ៍ ដែលអ្នកទាំងពីរឡើងធ្វើជាតារាកិត្តិយស ក៏បានធ្វើការសម្តែងមនោសញ្ចេតនាផ្អែមល្ហែមខ្លាំង រហូតដល់ពិធីករលោក ប៉ែន​ ចំរុង ពួនចាំមើលរហូតដល់សម្តែងចប់ ។ មិនត្រឹមតែពិធីករនោះទេ សូម្បីតែមហាជនដែលបានទស្សនាវីដេអូមួយនេះក៏បានធ្វើការកោតសរសើរចំពោះការសម្តែងរបស់តារាទាំងពីរដួងនេះថាពិតជាសាកសមល្អឥតខ្ចោះតែម្តង ។

តោះចង់ដឹងថាតារាសម្តែងទាំងពីរដួងនេះផ្អែមល្ហែមបែបណានោះសូមទស្សនាវីដេអូនៅខាងក្រោម៖

COMMENTS