ពិតជាចម្លែកមែន ! បុរសម្នាក់បានស្លៀកពាក់បែបប្រពៃណីកុលសម្ព័ន្ធឡើងមកទទួលសញ្ញាបត្របរិញ្ញាបត្ររបស់ខ្លួន ដោយសារតែ…

ប្រទេសហ្វីលីពីន ៖ សម័យនេះជាសម័យកាលមួយដែលមនុស្សម្នាក់ៗមានសិទ្ធសេរីភាពស្មើរៗគ្នា ដោយមិនមានការរើសអើងពូជសាសន៍ ពណ៌សម្បុរ និង ភេទនោះទេ។ សំរាប់ការអប់រំវិញក៏ដូចគ្នា អ្នកណាម្នាក់ក៏មានសិទ្ធក្នុងការទទួលបានចំណេះដឹងពីសាលារៀនដែរ ហើយសំរាប់ប្រជាជននៅតំបន់ដាច់ស្រយាល និង ជនជាតិភាគតិចកាន់តែត្រូវបានគេធ្វើការជំរុញអោយទទួលបានចំណេះដឹងពីសាលា។ តាមរយៈសារពត៌មានមួយបនា​អោយដឹងថាបុរសម្នាក់ដែលជាជនជាតិភាគតិចរបស់ប្រទេសហ្វីលីពីន គាត់បានស្លៀកពាក់តាមបែបកុលសម្ព័ន្ធរបស់គាត់ឡើងទៅទទួលសញ្ញាបត្រ។ បុរសម្នាក់នេះមានឈ្មោះថា Norman King គាត់ជាជនជាតិ Eta ដែលជាជនជាតិភាគតិចមួយរបស់ប្រទេសហ្វីលីពីន។ គាត់ជាមនុស្សម្នាក់ដែលទទួលបាន​ការកោតសរសើរយ៉ាងខ្លាំង ព្រោះគាត់ជាជនជាតិភាគតិចម្នាក់ដែលតស៊ូរៀនសូត្ររហូតដល់ទទួលបាន​សញ្ញាបត្របរិញ្ញាបត្រមួយនេះ។


អ្វីដែលគាត់បានធ្វើអោយមនុស្សជាច្រើនភ្ញាក់ផ្អើលបំផុតនោះគឺ នៅក្នុងថ្ងៃទទួលសញ្ញាបត្រនោះគាត់បានស្លៀកសំលៀកបំពាក់បែបប្រពៃណីកុលសម្ព័ន្ធEtaរបស់គាត់ គាត់បានឡើងទៅទទួលសញ្ញាបត្រនៅក្រោមក្រសែភ្នែកជាច្រើនដែលសំលឹងទៅទៅរកគាត់។ បើតាមសំដីផ្ទាល់របស់លោក Norman King បាន​អៅយដឹងថា គាត់សប្បាយចិត្តណាសា់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យយ៉ាងនេះ ការដែលគាត់ស្លៀកពាក់បែបនេះទៅទទួលសញ្ញាបត្រគឺគាត់គ្រាន់តែចង់ប្រាប់ទៅគ្រប់គ្នាពីជាតិកំណើតរបស់គាត់ គាត់សង្ឃឹមថាអាចយកចំណេះដឹងរបស់គាំត់ទៅអភិវឌ្ឍន៍សហគមន៍ជនជាតិរបស់គាត់អោយមានការយល់ដឹងកាន់តែច្រើន និង មានការរីកចំរើនជាងពេលនេះ៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

ប្រភព ៖ siamvariety

COMMENTS