សំនួរវាស់ចិត្តកញ្ញា Margie! បើសិនជាកញ្ញា Kimberly និង Yaya ធ្លាក់ពីលើកច្រាំងថ្ម តើនាងនឹងជួយនរណា ! (មានវីដេអូ)

មិត្តភាពរវាង តារាសម្តែងស្រីថៃដ៏ល្បីទាំងបីដួងកញ្ញា Margie , Kimmy Kimberly និង នាង Yaya គឺកាន់តែស្និទ្ធស្នាលគ្នា ពីមួយថ្ងៃទៅមួយ ដែលធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តយ៉ាងខ្លាំង។ ចំពោះនាង Margie , Kimmy និងនាង Yaya តែងតែ បង្កើនចំណងមិត្តភាពរវាងគ្នា ទៅវិញទៅមក ហើយពួកគេ ក៏តែងដើរកំសាន្តជាមួយគ្នាជារឿយៗផងដែរ។

កាលពីថ្មីៗនេះនាង Margie បានទទួលសំនួរវាស់ទឹកចិត្តពីសំណាក់អ្នកគាំទ្រថា” បើសិនជាកញ្ញា Kimberly និង Yaya ធ្លាក់ពីលើកច្រាំងថ្ម ហើយនាងមានសិទ្ធជួយបានមនុស្សម្នាក់ តើកញ្ញា Margie នឹងជួយនរណា? ” គ្រាប់តែឮសំនួរបែបនេះជាអោយនាងគិតអស់រយះពេលយ៉ាងយូរ ហើយនាងក៏បានឆ្លើយថា៖ នាងនឹងជួយកញ្ញា Kim ព្រោះ Kim និងអាចជួតកញ្ញា Yaya បាន បើសិនជានាងជួយកញ្ញា Yaya មុន Yaya នឹងគ្មានកំលាំងជួយកញ្ញា Kim នោះទេព្រោះ Kim មាឌធំ ហើយធ្ងន់ណាស់។ ប៉ុន្តែបើនាងជួយមិនបានពួកគេនឹងធ្លាក់ចុះទៅទាំង ៣នាក់ ក្រោយពីនាងបានបង្ហោះវីដេអូមួយនេះរួម ធ្វើអោយអ្នកគាំទ្រជាច្រើនផ្ទុះសំណើចយ៉ាងខ្លាំង ៕

 

ប្រភព៖ Instagram

COMMENTS