ទៀតហើយ! គណនីហ្វេសប៊ុកតារាចម្រៀង អ៊ែម វន្នី ត្រូវបានជនអនាមិក Hack រហូតដល់ទៅ ២ដង សូមប្រុងប្រយ័ត្នទាំងអស់គ្នា

រឿងរ៉ាវគណនីហ្វេសប៊ុករបស់សិល្បករ និងសិល្បការនី ត្រូវបានជនអនាមិក ធ្វើការហែកយកមកប្រើប្រាស់នោះបានកើតឡើងជាញឹកញយ ហើយមួយរយៈចុងក្រោយនេះគណនីហ្វេសប៊ុករបស់លោក ជា វណ្ណារិទ្ធិ ក៏ត្រូវបានគេហែកចូលបានសម្រេច ។ ក្នុងនោះតារាចម្រៀងលោក អ៊ែម វន្នី ក៏បានឲ្យដឹងថាគណនីហ្វេសប៊ុករបស់លោកត្រូវបានជនអនាមិកហែកចូលចំនួន ២ដង ប៉ុន្តែសំណាងល្អដែលដោះមកវិញបាន ដោយលោកបានរៀបរាប់ និងផ្តែផ្តាំដល់អ្នកលេងហ្វេសប៊ុកថា៖ ថ្ងៃនេះខ្ញុំត្រូវបានគេហែកចូលយកអាខោន 2ដង លើកទី1 ដោះយកបានមកវិញនៅព្រលានយន្តហោះ លុះដល់ល្ងាចបន្តិចខ្ញុំបានឡាយវីដេអូកម្មវិធីជប់លាងនៅលើទូកនៅឯសហរដ្ឋអាមេរិករួចក៏ត្រូវបានគេហែកចូលយកម្តងទៀតជាលើកទី2 តែខ្ញុំបានដោះយកមកវិញបានម្តងទៀត ដោយមានជំនួយពីប្អូនប្រុស “ថាណា” អ្នកជំនាញខាងSocial Media ហើយបានបិទSecurity រួចរាល់ហើយ ។ ជាការក្រើនរំលឹកជាពិសេសមិត្តៗសិល្ប:ករផ្សេងៗទៀតដែលមានឥទ្ធិពលលើបណ្តាញសង្គមគួររកអ្នកការពារសុវត្ថិភាពកុំអោយគេយកបាន បើយើងប្រើធម្មតាមិនបានបិទប្រព័ន្ធសុវត្ថិភាពវានឹងងាយត្រូវគេហែកចូលយកបាន ។ បំណងល្អពីខ្ញុំ: អ៊ាម វន្នី ៕

COMMENTS