ប្លែកម្យ៉ាងដែរ! សាកមកស្ដាប់ “មេឃកំពុងភ្លៀងហើយ” ពីតារាចម្រៀង មាស សុខសោភា ថាលន្លង់លន្លោចប៉ុណ្ណា

នៅពេលភ្លៀងធ្លាក់ តើបងមាននឹកដល់អូនខ្លះដែលអត់? អូនគ្រាន់តែចង់ដឹងតើពេលនេះបងសុខទុក្ខយ៉ាងណា? ពេលគ្មានអូននៅក្បែរ អូនចង់ប្រាប់ថាសូមបងថែរក្សាសុខភាពផងព្រោះពេលនេះមេឃកំពុងតែភ្លៀង ។ បទ មេឃកំពុងភ្លៀងហើយ ពីតារាចម្រៀង មាស សុខសោភា ពិតជាកំសត់ និងលន្លង់លន្លោចមិនចាញ់ តារាចម្រៀងវ័យក្មេងលោក រិទ្ធ ស៊ុនហាក់ ដែលទើបចេញ Full Audio ផ្លូវការកាលពីប៉ុន្មានថ្ងៃមុន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីមិត្តយុវវ័យ ។ តោះទៅសាកស្ដាប់បទ  មេឃកំពុងភ្លៀងហើយ  ពីកញ្ញា មាស សុខសោភា ដែលទើបចេញកាលពីម្សិលមិញម្ដងមើលថាពិរោះប៉ុណ្ណា ៖

COMMENTS