អ៊ីយ៉ាស់ល្បិចរកស៊ីថ្មី ! បុរសចំណាស់ដើរលក់របស់តាមផ្លូវម្នាក់កំពុងតែត្រូវគេយកមកបង្ហោះពេញបណ្តាញសង្គម ដោយសារតែគាត់បាន…

ប្រទេសថៃ ៖ នៅពេលដែលយើងធ្វើដំណើរទៅតាមបណ្តោយផ្លូវ យើងប្រាកដជាឃើញមានអ្នកដើរលក់របស់ផ្សេងៗនៅតាមស្តុបនីមួយៗ។ នៅប្រទេសថៃក៏មិនខុសពីប្រទេសយើងប៉ុន្មាននោះដែរ ប្រជាជនដែលមានជីវភាពក្រលំបាកខ្លះជ្រើសយកការលក់នៅតាមស្តុបទាំងនេះជាមុខរបររបស់ពួកគេ។ ដើម្បីចង់អោយការលក់របស់ពួកគេដាច់បានច្រើន ពួកគេចូលចិត្តសាងជារូបភាពដែលគួអោយអាណិតមួយចំនួនដូចជាអ្នកលក់ជាមនុស្សដែលមានវ័យចំណាស់ អញនកលក់ជាក្មេងដែលគួរអោយអាណិត រឺអ្នកដែលពិការជាដើម។ តាមរយៈសារពត៌មានថៃមួយបានអោយដឹងថា មានការចែករំលែកតាមរយៈបណ្តាញសង្គមមួយ ដែលបានប្រាប់ពីល្បិចថ្មីរបស់អ្នកលក់តាមដងផ្លូវម្នាក់ ដែលគាត់ធ្វើជាដួលជ្រុះរបស់នៅពេញដងផ្លូវ អ្នកដែលធ្វើដំណើរឃើញអាណិតក៏ចុះជួយរើស ហើយគាត់ក៏ព្យាយាមនិយាយត្អូញត្អែអោយអ្នកទាំងនោះជួយទិញ។

 Uncle pretended to fall at Rayong

បើតាមរយៈទំព័រហ្វេសបុកដែលមានឈ្មោះថា Boon Yongsiri បាន​ចែករំលែកអោយដឹងពីល្បិចរកស៊ីថ្មីរបស់អ្នកលក់នៅតាមដងផ្លូវទៅកាន់ខេត្ត Rayong ប្រទេសថៃ បុរសជាអ្នកលក់ដែលមានវ័យចំណាស់ម្នាក់នោះ តែងតែធ្វើជាដួលរាល់ពេលដើរទៅជិតរថយន្ត នៅខណៈដែលម្ចាស់រថយន្តចុះទៅជួយលើកគាត់ដោយការអាណិតអាសូរ គាត់ក៏បាននិយាយល្បូួងអោយអ្នកទងនោះជួយទិញរបស់ដែលគាត់លក់ ក្នុងតំលៃដ៏ថ្លៃមួយ។ បើតាមដែលដឹងបុរសវ័យចំណាស់នេះតែងតែធ្វើបែបនេះជារៀងរាល់ថ្ងៃ ទោះជាយ៉ាងណាវាជារឿងគ្រោះថ្នាក់មួយប្រសិនបើមានអញនកបើកបរណាមិនបានប្រយ័ត្នបុរសនោះនឹងមានគ្រោះថ្នាក់។ ហើយវាក៏ជារឿងមួយដែលអ្នកធ្វើដំណើរគួរដឹង ព្រោះដើម្បីជៀសវាងកុំអោយអ្នកលក់ទាំងនោះបោកប្រាស់បាន៕

 Uncle pretended to fall at Rayong

 Uncle pretended to fall at Rayong

 Uncle pretended to fall at Rayong

 Uncle pretended to fall at Rayong

 Uncle pretended to fall at Rayong

ប្រភព ៖ kapook

COMMENTS