តារាសម្តែងស្រីថៃ Kimmy Kimberley ជាតារាស្រីមួយ ដែលទទួលបានប្រជាប្រិយភាពខ្ពស់បំផុត ជាមួយនឹងការសម្តែង និងស្ទាយលេងខ្លួនរបស់នាង។ ហើយក៏មានអ្នកគាំទ្រជាច្រើននាក់ តែងតាមដាន ពីស្ទីលតែងខ្លួននាងផងដែរ។
កាលពីថ្ងៃទី០១ ខែកក្ដដា ម្សិលមិញនេះ នាង Kim ក៏បានធ្វើការហោះហើរទៅ ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីធ្វើការចូលរួមជាមួយនឹង កម្មវិធី Gabrielle Chanel Party ដែលជាការសម្ពោធ ទឹកអប់ក្លិនថ្មី របស់ប្រេន Chanel ដែលជាប្រេនដ៏ល្បីល្បាយមួយរបស់ពិភពលោក ហើយនេះក៏ជាលើកដំបូងដែលនាងបានចូលរួមក្នុងកម្មវិធីដ៏ធំបែបនេះផងដែរ៕
ប្រភព៖ Daradaily
COMMENTS