របៀបប្ដូរ Profile Photo លើ Facebook ឲ្យបានពេញ ដោយមិនចាំបាច់ Crop

ជាការពិតណាស់ សម្រាប់ពេលបច្ចុប្បន្ននេះ នរណាៗក៏ចេះប្រើប្រាស់បណ្ដាញសង្គម Facebook ដែរ ព្រោះវាគឺជាកម្មវិធីមួយដែលជួយមនុស្សក្នុងការទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួល និងលឿនបំផុត។ ដោយឡែក សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ខ្ញុំជឿជាក់ថាអ្នកប្រើប្រាស់ទាំងអស់ប្រាកដជាចូលចិត្តផ្លាស់ប្ដូរនូវ Profile Photo ខ្លួន ព្រោះវាគឺជាចំណុចដ៏ទាក់ទាញមួយសម្រាប់គណនីខ្លួនឯង។គួរបញ្ជាក់ផងដែរថា សម្រាប់ការកំណត់ស្រាប់របស់កម្មវិធី Facebook គឺតម្រូវឲ្យរូបភាពលើ Profile របស់យើងមានសភាពការ៉េបួនជ្រុងតែម្ដង ពោលគឺប្រសិនបើរូបភាពរបស់អ្នកមានទំហំធំ រឺរាងជាចតុកោណកែង នោះកម្មវិធីនឹងតម្រូវឲ្យ Crop ជាក់ជាមិនខាន។ យ៉ាងណាមិញ វាអាចជាបញ្ហាដ៏ធំមួយដែរសម្រាប់អ្នកប្រើប្រាស់ ព្រោះជួនកាលរូបរបស់អ្នកមានផ្ទៃ Backgroud ស្អាត តែបែរជាត្រូវកាត់ចោលទៅវិញ។ ដូចនេះ វាលែងជាបញ្ហាទៀតហើយដោយយើងសូមធ្វើការណែនាំលោកអ្នកឲ្យធ្វើតាមវិធីខាងក្រោមដើម្បីទទួលបាន Profile Photo ពេញលេញ។

  • ជំហានទី1៖ បើក Browser របស់លោកអ្នក មួយណាក៏បានដូចជា Chrome, Firefox, IE, Opera, Safari។

  • ជំហានទី2៖ ចូលទៅកាន់ https://m.facebook.com/ រួចចុចលើ Profile របស់អ្នក។

  • ជំហានទី3៖ ចុចលើនិមិត្តសញ្ញារូបម៉ាស៊ីនថត រួចយកពាក្យថា Upload a New Photo។

  • ជំហានទី4៖ ជ្រើសរើសយករូបមួយណាក៏បាន ដែលអ្នកចង់ដាក់វាលើ Profile រួចចុច Open។

  • ជំហានទី5៖ ចុចលើពាក្យថា Set as Profile Picture។ រួចរងចាំប្រមាណជាមួយសន្ទុះ នោះអ្នកនឹងទទួលបានរូបភាព Profile Photo ដែលពេញ និងមិន Crop ឡើយ។

Fu

ខ្មែរណូត

COMMENTS