អបអរសារទរ! កូនស្រីច្បងរបស់ពិធីការនី គង់ សុជាតិ ជាប់ជាសិស្សឆ្នើមនិងទទួលជ័យលាភីលេខ ១វគ្គផ្ដាច់ព្រ័ត្រកម្មវិធីប្រកួតសន្ទរកថាជាភាសាអង់គ្លេស

ពិធីការិនីជោគជ័យទាំងអាជីពសិល្បៈ និងរឿងជីវិតគ្រួសារអ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពរបស់កូនស្រីច្បងទទួលរង្វាន់ ៥០០ដុល្លារ ជាមួយប័ណ្ណសរសើរជាប់ជាសិស្សឆ្នើម ៣សន្លឹក ហើយពិធីការនីរូបនេះ ក៏បានសរសេរសារក្នុងគណនី Instagram របស់ខ្លូនថា ” ម៉ាក់សុំថើបកូនមួយ! អបអរសាទរ នីម៉ូ ដែលបានជាប់ចំណាត់ថ្នាក់ប្រចាំឆ្នាំលេខ១ កម្មវិធីភាសាខ្មែរ លេខ៣ កម្មវិធីភាសាអង់គ្លេស និងជាប់សិស្សឆ្នើមប្រចាំសាលា ទទួលបានអាហាររូបករណ៍​៥០០​ដុល្លារ​ ” 

ទន្ទឹមនឹងនេះផងដែរ ពិធីករឆ្នើមប្រចាំស្ថានីយទូរទស្សន៍ហង្សមាសលោក ជា វិបុល ដែលជាស្វាមីអ្នកនាង គង់ សុជាតិ ក៏បានបង្ហាញមុខចូលរួមអបអរក្នុងការជោគជ័យទទួលបានជ័យលាភីជាសិស្សឆ្នើមប្រចាំសាលា និងមានមោទនភាពយ៉ាងខ្លាំង ទោះបីជានាងមិនមែនជាកូនស្រីបង្កើតក៏ដោយ ។ គ្រួសារពិធីការនីរូបស្រស់សាច់ចាំរូបនេះ ពិតជាមានភាពចុះសម្រុងគ្នា និងតែងបង្ហាញរូបភាពផ្អែមល្ហែមជាមួយគ្នាជាច្រើន ៕

 

COMMENTS