ហួសចិត្ត ! ស្រ្តីម្នាក់នៅមិននៅទៅរករឿងដាក់ខ្លួន Live Video បរិភោគរុក្ខជាតិម៉្យាងរូបរាងស្រដៀងបន្ទាលកន្ទុយក្រពើ ឥឡូវមិនដឹងស្លាប់រស់យ៉ាងណា

ប្រទេសចិន ៖ មានមនុស្សច្រើនណាស់ដែលចូលចិត្តធ្វើរឿងប្លែកៗ ដើម្បីទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកដទៃនាសម័យនេះ។ ដោយសារតែចង់បានការចាប់អារម្មណ៍ទាំងនោះ ពួកគេមិនសូវមានការខ្វល់ខ្វាយប៉ុន្មានទេថារឿងនោះមានគ្រោះថ្នាក់យ៉ាងណាទេ។ ប្រភពពត៌មានមួយដែលបានមកពីការរាយការណ៍របស់ភ្នាក់ងារចិនបានអោយដឹងថា នារីវ័យក្មេងជនជាតិចិនម្នាក់បាន Live ជាវីដេអូដែលនាងបានបរិភោគរុក្ខជាតិម៉្យាងដែលមានរូបរាងស្រដៀងនឹងបន្ទាលកន្ទុយក្រពើ តែវាមានទំហំធំជាង ហើយវាក៏ជារុក្ខជាតិដែលមានជាតិពុលទៀតផង។ បើតាមរយៈវីដេអូដែលាបាន Live ដោយស្រ្តីជនជាតិចិនមានឈ្មោះ Chang មានវ័យ២៦ឆ្នាំរូបនេះបានអោយដឹងថា នាងចង់ដឹងថា “តើការបរិភោគរុក្ខជាតិនេះពិតជាពុលមែនរឺយ៉ាងណា?”។


នៅពេលដែលបរិភោគនេះនាងបានប្រាប់អោយដឹងថាបបូរមាត់របស់នាងឡើងស្ពឹក ក្រោយមកការ Liveវីដេអូត្រូវបានបញ្ចប់ភ្លាមៗនោះ ហើយរូបនាងក៏ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យ។ អ្នកជំនាញបានប្រាប់ថារុក្ខជាតិនេះត្រូវបានគេប្រទះឃើញនៅតំបន់មួយនៅក្នុងសហរដ្ឋអាមេរិក ហើយវាកំពុងត្រូវបានគេយកមកលក់នៅក្នុងប្រទេសចិននៅពេលបច្ចុប្បន្ន រុក្ខជាតិនេះមានរូបរាងស្រដៀងទៅនឹងបន្ទាលកន្ទុយក្រពើដែរ តែរុក្ខជាតិនេះវាមានផ្ទុកសារជាតិពុលជាច្រើន វាអាចបណ្តាលអោយមនុស្សស្លាប់បានប្រសិនបើបរិភោគវា។ ស្រ្តីរងគ្រោះដោយសារបរិភោគរុក្ខជាតិនេះ កំពុងតែទទួលការជួយសង្គ្រោះពីសំ​ណាក់គ្រូពេទ្យ តែមិនមានប្រភពច្បាស់ណាមួយបញ្ជាក់ថានាងស្លាប់រស់យ៉ាងណាឡើយ៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

ប្រភព ៖ ​sanook

COMMENTS