លោកតា ហ្វុយសូ អំពាវឲ្យសប្បុរសជនជួយដល់គាត់ផង សូម្បីដាក់បញ្ជាំផ្ទះក៏មិនមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាលជម្ងឺដែរ

អតីតតារាសម្តែងជើងចាស់លោក ស៊ូ សាវ៉ាង (ហៅ តា ហ្វុយសូ ) បានធ្លាក់ខ្លួនមានជំងឺថ្លើម​ធ្ងន់ធ្ងរ បើ​តាម​ភរិយា​លោកតា​បាន​ប្រាប់ ។ លោកតាហ្វុយ សូ បានទៅព្យាបាលនៅប្រទេសថៃរហូតដល់បានដាក់ប្លង់ផ្ទះយកទៅបញ្ជាំដើម្បីត្រូវការ​ប្រាក់​សម្រាប់​ព្យាបាល​ជំងឺ​បន្ត​។ ក្នុងនោះលោកតាក៏បានអំពាវដល់សប្បុរសជនតា​មគណនីហ្វេសប៊ុកថា៖
ខ្ញំុបាទ ឈ្មោៈ ស៊ូ សាវ៉ាង (ហៅ តា ហ្វុយសូ ) សូមជំរាបជូនពីជំងឺខ្ញំុបាទ ក្នុងដំណាក់ការទីបួនទៀត ដែលគ្រូពេទ្យនៅប្រទេសថៃបានណាត់អោយ ខ្ញំុបាទ ទៅជួបតែក្តីសង្ឃឹមខំ្ញុបាទមានតិចតួចណាស់ដោយសារខ្ញុំបាទគ្មានថវិកាព្យាបាល ។ ព្រោៈកន្លងមកក្នុងដំណាក់ការទីពីរ ទីបីខ្ញំុបាទមានសប្បុរសជនផ្តល់បានមួយចំនួន មួយចំណែកទៀត ខ្ញំុបានយកប្លង់ផ្ទៈទៅដាក់នៅធនាគារ ចុងក្រោយនេៈគ្មានអ្វីសង្ឃឹមទៀតទេ មានតែសំណូមពរ សម្តេចលោកឧកញ៉ា ឯកឧត្តម មេត្តាផ្តល់កម្មវិធីមូលនិធិ តាមកញ្ចាក់ទូរទស្សន៍ អាចសំរួលបានខ្លៈ ខ្ញំុបាទសង្ឃឹមថាសម្តេចលោកឧកញ៉ាមិនទុកអោយខ្ញំុបាទរស់នៅឯកោបានឡើយ សូមសម្តេច លោក ឧកញ៉ា សប្បុរសជនមេត្តាជួយខ្ញំុបាទផង ខ្ញំុគ្មានជំរើសអ្វីទៀតទេ ?៕

COMMENTS