គួរឲ្យអាណិតណាស់!! លោកវេជ្ជបណ្ឌិតមួយរូបស្លាប់ទាំងនៅក្មេង ដោយសារតែ…

ទីក្រុងហ្សាការតា ៖ វេជ្ជបណ្ឌិត ត្រូវបានគេចាត់ទុកថាជាអ្នកជំនាញដែលធ្វើការមិនខ្លាចនឿយហត់ ដើម្បីជួយសង្គ្រោះជីវិតអ្នកជម្ងឺរបស់ពួកគេ ហើយជារឿយៗវេជ្ជបណ្ឌិតតែងធ្វើការលះបង់ជាច្រើន ដើម្បីអាចផ្ដល់នូវការព្យាបាល ឬសេវាវេជ្ជសាស្ត្រដ៏ល្អបំផុតដល់អ្នកជម្ងឺ។ ជាអកុសលកាលពីពេលថ្មីៗនេះ ក្នុងពិភពវេជ្ជសាស្ត្របានបាត់បង់នូវវេជ្ជបណ្ឌិតដ៏ល្អមួយរូប ដោយវេជ្ជបណ្ឌិតម្នាក់ក្នុងមន្ទីរពេទ្យនៃទីក្រុង ហ្សាកាតា ត្រូវបានគេរាយការណ៍មកថា បានបាត់បង់ជីវិត ដោយសារតែធ្វើការងារមិនឈប់ឈរ ដល់ហួសកម្លាំងពេក ។
យោងតាមវេបសាយ Sinchew វេជ្ជបណ្ឌិតដែលបានទទួលមរណៈភាពមានឈ្មោះថា Stefanus Taofik ។ លោកវេជ្ជបណ្ឌិត
រូបនេះបានស្ម័គ្រចិត្តធ្វើការធ្វើការបន្ថែមជំនួសការងាររបស់មិត្តរួមការងាររបស់គាត់ក្នុងកំឡុងពិធីបុណ្យ Hari Raya ខណៈដែលខាងមន្ទីរពេទ្យខ្វះបុគ្គលិក ខ្វះកម្លាំងពលកម្ម។ វេជ្ជបណ្ឌិតវ័យ ៣៥ឆ្នាំរូបនេះធ្វើការរយៈពេលបួនថ្ងៃជាប់គ្នា ហើយថែមទាំងឆ្លៀត
ជួយមន្ទីរពេទ្យជិតខាងចំនួន ២ផ្សេងទៀតផងដែរក្នុងកំឡុងពេលនេះ។
គួរឲ្យសោកស្ដាយណាស់ ក្រោយពីរយៈពេល ៤ថ្ងៃនៃការងារដ៏គួរឲ្យតានតឹងនេះ វេជ្ជបណ្ឌិតដ៏ល្អមានទឹកចិត្តនេះ ត្រូវបានប្រទះបានស្លាប់នៅក្នុងមន្ទីរពេទ្យដែលជាកន្លែងគាត់សម្រាកកាលពីថ្ងៃទី ២៦ ខែ មិថុនា។ ការសើុបអង្កេតបឋមបានបង្ហាញថាមូលហេតុនៃការស្លាប់របស់វេជ្ជបណ្ឌិត គឺដោយសារតែជំងឺខ្សោយបេះដូង ព្រោះតែការសម្រាកមិនបានគ្រប់គ្រាន់។
គួរបញ្ជាក់ផងដែរថា ការស្លាប់របស់វេជ្ជបណ្ឌិត Stefanus បានបន្សល់ទុកនូវប្រពន្ធ និងកូនប្រុសអាយុទើបតែ ១ឆ្នាំម្នាក់ ជាហេតុធ្វើឲ្យមនុស្សជាច្រើន រួមជាមួយនឹងអ្នកលេងបណ្ដាញសង្គមមានការអាណិតជាខា្លំង។ ហើយ អ្នកលេងបណ្ដាញសង្គមមួយចំនួន
បានដាស់តឿនដល់មិត្តរបស់ពួកគេ កុំឲ្យប្រឹងធ្វើការហួសប្រមាណបែបនេះ ព្រោះវាអាចនឹងមានជោគវាសនាមិនល្អ កើតឡើង
ចំពោះពួកគេ។

យោងតាម Metro Tempo បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យមានការស្លាប់របស់វេជ្ជបណ្ឌិតរូបនេះ អាចដោយសារតែរោគសញ្ញាប្រ៊ូហ្គាដា (brugada) ដែលជាជំងឺហ្ស៊ែនដែលបង្កើនហានិភ័យនៃការស្លាប់ ដោយជំងឺគាំងបេះដូងភ្លាមៗ។ អ្នកជំងឺដែលមានជំងឺនេះច្រើនតែរស់នៅក្នុងជីវិតធម្មតា ប៉ុន្តែស្រាប់តែត្រូវជួបប្រទះនឹងជំងឺគាំងបេះដូងភ្លាមៗ ជាញឹកញាប់វាកើតមានឡើងភាគច្រើន គឺក្នុងកំឡុងពេលគេងរបស់ពួកគេ ហើយបុរសជាអ្នកដែលងាយរងផលប៉ះពាល់ពីអាការៈបែបនេះច្រើនបំផុត៕

ប្រភព៖ Worldofbuzz

COMMENTS