តារា​ល្បីៗ​ទាំង​ ៧រូប ដែលទទួលបានការគោរពសរសើរបំផុត ក្នុងពិភព​សិល្បៈ​ថៃ

ជា​រៀង​រាល់​ឆ្នាំ​ចំនួន​តារា​ប្រុស​ស្រី​ថ្មី​ៗ​ជា​ច្រើន​នៅ​ប្រទេស​ថៃ​​ មាន​ការ​កើន​ច្រើនឡើងៗ ចំណែក​ឯ​តារា​ចាស់​ៗ​វិញ ​ខ្លះ​ក៏​បាន​ឈប់​ពី​សិល្បៈ​ ខ្លះ​ទៀតក៏​នៅ​តែ​បន្ត​។ ក្នុងនោះករមានតារាល្បីៗ​ថៃ ​៧​រូប​ត្រូវ​បាន​អ្នក​សិល្បៈ​ដូច​គ្នា ក៏​ដូច​ជា​មហាជន​ក្នុង​ប្រទេស​ថៃ​ទទួល​ស្គាល់​ថា​សក្ដិសម​ជា​កំពូល​តារា​ពិត​ៗ ព្រោះ​ពួក​គេ​មាន​ទាំង​សមត្ថភាព​ក្នុង​ការងារ និង​មាន​អត្តចរិត​ល្អ​គួរ​ឲ្យ​គោរព​ទៀត​ផង។ ដូចនេះហើយថ្ងៃនេះខ្មែរណូតក៏សូមនាំប្រិយមិត្តមកមើល តារា​ល្បីៗ​ទាំង​ ៧រូបដែលទទួលបានការគោរពសរសើរបំផុតក្នុងពិភព​សិល្បៈ​ថៃ បើចង់ដឹងថាមាននរណាខ្លះ សូម​ទស្សនា​ទាំង​អស់​គ្នា៖

១. Ann Thongprasom

Ann ត្រូវ​បាន​អ្នក​សិល្បៈ​ថៃ​គ្រប់​ៗ​គ្នា​ចាត់​ទុក​ជា​កំពូល​តារា​ស្រី​ឆ្នើម​មួយ​រូប​ក្នុង​វិស័យ​នេះ ទាំង​ស្នាដៃ​សម្ដែង​និង​ដឹកនាំ​រឿង។ ប្រឡូក​ក្នុង​អាជីព​សិល្បៈ​យ៉ាង​យូរ​ដល់ ២៥ឆ្នាំ​​មក​នេះ Ann មិន​ធ្លាប់​មាន​ព័ត៌មាន​អាស្រូវ​ ល្អក់​កករ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ឡើយ។ នាង​គឺ​ជា​តារា​ដែល​អ្នក​ណា​ៗ​ក៏​ចង់​ធ្វើ​ការ​ជាមួយ ហើយ​ក៏​ជា​និមិត្តរូប​របស់​ប្រជាជន​ថៃ​ទូទាំង​ប្រទេស​ផង​ដែរ។

២. Nadech Kugimiya

ហាក់​មិន​ធ្លាប់​មាន​ព័ត៌មាន​អាស្រូវ​ លេច​ឮ​ បែប​នេះ​បែប​នោះ​ឡើយ​សម្រាប់​តារា​ឯក​ប្រុស​លំដាប់ A មក​ពី​ភូមិភាគ​ឦសាន Nadech Kugimiya ដែល​ត្រូវ​គេ​ដាក់​ងារ​ថា​ជា​តារា​ប្រុស​ដ៏​សាមញ្ញ ទាំង​ការ​ហូប​ចុក ការ​រស់​នៅ​ និង​អត្តចរិត​ផ្សេង​ៗ​គឺ​មាន​លក្ខណៈ​ងាយ​ៗ​ជា​និច្ច​សម្រាប់​គេ។ ចំពោះ​ស្នាដៃ​សម្ដែង​ទៀត​សោត​ក៏​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​នៅ​ក្នុង​វិស័យ​សិល្បៈ​ដូច​គ្នា​ផង​ដែរ រហូត​ក្លាយ​ជា​សិល្បករ​គំរូ​មួយ​រូប​សម្រាប់​សិស្ស​ប្អូន​ជំនាន់​ក្រោយ។

៣. Aum Patcharapa

​កេរ្តិ៍​ឈ្មោះ​ជា​តារា​សម្ដែង​ស្រី​ល្បី​ជួរ​មុខ​និង​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​ចាយ​មិន​អស់ ​មិន​បាន​ផ្លាស់​ប្ដូរ​ Aum Patcharapa ឲ្យ​ក្លាយ​ជា​មនុស្ស​ថ្មី​ឡើយ ព្រោះ​ចរិត​ផ្ទាល់​ខ្លួន​របស់​នាង​គឺ​ជា​មនុស្ស​ដែល​មាន​ទឹក​ចិត្ត​ល្អ និង​អាច​រស់​នៅ​បែប​សាមញ្ញ​បំផុត ជា​ពិសេស​និស្ស័យ​របស់​នាង​ដែល​ស្រឡាញ់​សត្វ យក​ចិត្ត​ទុក​ដាក់​ជួយ​សត្វ​ឆ្កែ និង​ឆ្មា​ជា​ច្រើន​កន្លង​មក​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​អារម្មណ៍​ចូលចិត្ត​នាង​កាន់​តែ​ច្រើន។

៤. Chompoo Araya

Chompoo Araya ត្រូវ​បាន​​គ្រប់​គ្នា​ចាត់​ទុក​ជា​តារា​ស្រី​កំពូល​ផ្នែក​ Fashion ដែល​មិន​ថា​ស្លៀក​ពាក់​អ្វី​ក៏​មើល​ទៅ​ស្រស់​ស្អាត ចំណែក​ការ​សម្ដែង​ក៏​អាច​ចូល​តួ​បាន​ល្អ​មិន​ដែល​ឲ្យ​អ្នក​គាំទ្រ​អស់​សង្ឃឹម​ឡើយ។ និយាយ​ពី​ចរិត​ខាង​ក្រៅ​វិញ នាង​គឺ​ជា​មនុស្ស​កំប្លែង រួសរាយ ចូលចិត្ត​លេង​សើច ហើយ​អ្នក​ដែល​ធ្លាប់​រួម​ការងារ​ជាមួយ​នាង​ជា​ច្រើន​គឺ​សុទ្ធ​តែ​ចូលចិត្ត​នាង។​

៥. Pancake Khemanit

Pancake គឺ​ជា​តារា​ល្បី​ដែល​មាន​ចរិត​ល្អ​មួយ​រូប​ទៀត​ប្រចាំ​វិស័យ​សិល្បៈ​ថៃ ដែល​អ្នក​សិល្បៈ​ដូច​គ្នា​ក៏​តែង​សរសើរ​នាង​ដូច្នោះ​ដែរ។ ស្នាម​ញញឹម​ស្រស់​ស្រាយ ភាព​រួសរាយ​គ្រប់​ពេល​វេលា តែង​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ការងារ​ជាមួយ​នាង​មាន​អារម្មណ៍​រីករាយ​តាម​ជានិច្ច ហើយ​ក្រៅ​ពី​នេះ Pancake ជា​តារា​ល្បី​ម្នាក់​ដែល​​មិន​ចេះ​ប្រកាន់​ខ្លួន​និង​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​គាំទ្រ​បំផុត។

៦. Por Thritsadee

Pancake គឺ​ជា​តារា​ល្បី​ដែល​មាន​ចរិត​ល្អ​មួយ​រូប​ទៀត​ប្រចាំ​វិស័យ​សិល្បៈ​ថៃ ដែល​អ្នក​សិល្បៈ​ដូច​គ្នា​ក៏​តែង​សរសើរ​នាង​ដូច្នោះ​ដែរ។ ស្នាម​ញញឹម​ស្រស់​ស្រាយ ភាព​រួសរាយ​គ្រប់​ពេល​វេលា តែង​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ការងារ​ជាមួយ​នាង​មាន​អារម្មណ៍​រីករាយ​តាម​ជានិច្ច ហើយ​ក្រៅ​ពី​នេះ Pancake ជា​តារា​ល្បី​ម្នាក់​ដែល​​មិន​ចេះ​ប្រកាន់​ខ្លួន​និង​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​គាំទ្រ​បំផុត។

 

៧. Noon Woranuch

សមត្ថភាព​សម្ដែង​ដ៏​ប៉ិន​ប្រសប់​បាន​ធ្វើ​ឲ្យ Noon ក្លាយ​ជា​តារា​ក្នុង​ដួង​ចិត្ត​របស់​អ្នក​សិល្បៈ​គ្រប់​គ្នា។ ប្រឡូក​ក្នុង​អាជីព​សម្ដែង​ជិត​២០​ឆ្នាំ​មក​នេះ Noon បាន​ទទួល​ពាន​រង្វាន់​ជា​ច្រើន​សម្រាប់​សមត្ថភាព​សម្ដែង​ដែល​ធ្វើ​ឲ្យ​មិត្ត​រួម​អាជីព ក៏​ដូច​ជា​មហាជន​ទូទៅ​គោរព និង​សរសើរ​អំពី​សមត្ថភាព​របស់​នាង​មិន​ដាច់​ពី​មាត់ ៕

 

ប្រភព៖ Mthai

COMMENTS