ឡូយណាស់! ក្រឡេកមើលទិដ្ឋភាពក្នុងពិធីអាពាហ៍ពិពាហ៍របស់ស្ដេចកីឡាករបាល់ទាត់ Lionel Messi បន្តិចមើ់ល៍

បើនិយាយពីវិស័យកីឡាបាល់ទាត់ អ្នកណាមិនស្គាល់ LIONEL MESSI  ជើងឯកប្រចាំក្លឹប Barcelona ។ កាលពីថ្ងៃទី​ ៣០​ មិថុនាកន្លងទៅនេះ ត្រូវបានមនុស្សជាច្រើនដឹងថាជាថ្ងៃមង្គលរបស់គាត់ ជាមួយនឹងគូស្នេហ៍  Antonella Roccuzzo បន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់ពេលជាយូរ ។

អាពាហ៍ពិពាហ៍មួយនេះ ត្រូវបានរៀបចំយ៉ាងហ៊ឹកហ៊ាក់នាស្រុកកំនើតរបស់គេក្នុងក្រុង Rosario រដ្ឋអាសង់ទីន ដោយសម្លៀកបំពាក់ត្រូវកែច្នៃយ៉ាងប្រណិត មិនអនុញ្ញាតឲ្យយកទូរស័ព្ទចូល ព្រមទាំងមានប៉ូលីសប្រចាំការជាង ៤៥០នាក់ទៀតផង។ ក្នុងនោះផងដែរ គេឃើញវត្តមានភ្ញៀវជាច្រើនចូលរួមជាកិត្តិយសចំនួន ២៥០​រូប ដែលសុទ្ធសឹងជាក្រុមគ្រួសារ មិត្ត និងកីឡាករល្បីៗ។

គួរបញ្ជាក់ផងដែរថា លោក LIONEL MESSI និង   Antonella Roccuzzo ដែលជាភរិយាបានស្គាល់គ្នាតាំងពីអាយុ ៥ឆ្នាំ និងរួមរស់ជាមួយគ្នាតាំងពីឆ្នាំ ២០០៨ ដោយបន្សល់នូវចំនងដៃកូនប្រុស ២រូប។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង Antonella Roccuzzo ក៏ត្រូវបានគេដឹងថាជាមិត្តជិតស្និទ្ធជាមួយនឹងភរិយាលោក Luis Suarez ដែលជាមិត្តក្នុងក្រុមតែមួយផងដែរ។ ទាំងនេះជាកម្រងរូបភាពថ្ងៃមង្គលរបស់  LIONEL MESSI ៖

ប្រភព៖ the sun 

 

 

COMMENTS