គ្រាន់តែប្រលងចប់ភ្លាម នាំគ្នាប្រមូលសៀវភៅរាប់ពាន់ក្បាលថ្លឹកលក់អស់ ដោយសារតែ….

ចិន៖ សៀវភៅរាប់ពាន់ក្បាលត្រូវបានគេថ្លឹងជាគីឡូលក់ បន្ទាប់ពីនិស្សិតលែងប្រើប្រាស់វាទៀត ក្រោយពេលបញ្ចប់ការសិក្សា។ សៀវភៅនេះត្រូវបានគេប្រមូលចេញពីសកលវិទ្យាល័យ Zhengzhou ក្នុងភាគកណ្តាលនៃខេត្ត ហេណាន ប្រទេសចិន។ សៀវភៅទាំងនេះត្រូវបានគេប្រើប្រាស់៤ឆ្នាំមកហើយ ហើយមកទល់នឹងពេលនេះវាបានក្លាយជាសៀវភៅចាស់ៗលែងមានប្រយោជន៍សម្រាប់សិស្សរៀនទៀតហើយ។​

សៀវភៅជាច្រើនគីឡូដែលដឹងជញ្ជូនដោយឡានទ្រុងនេះលក់បានត្រឹមតែតម្លៃ ១១៨ ដុល្លារប៉ុណ្ណោះ គិតទៅប្រមាណ១ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម ហើយបើធៀបទៅនឹងតម្លៃពេលទិញវាដំបូងនោះ គឺខុសគ្នាឆ្ងាយណាស់។ សិស្សម្នាក់បាននិយាយឲ្យដឹងថា “ខ្ញុំដឹងថាការធ្វើបែបនេះ វាពិតជាខ្ជះខ្ជាយខ្លាំងណាស់ ប៉ុន្តែបើខ្ញុំយកសៀវភៅទាំងនោះទៅផ្ទះ ថ្លៃដឹកជញ្ចូនវាអស់ច្រើនខ្លាំងណាស់ ដូច្នេះយកសៀវភៅទាំងនោះថ្លឹងលក់ គឺជាជម្រើសមួយដ៏ល្អបំផុត”។

ដោយ៖ ភក្តី

ប្រភព៖ ChinaGlobalTVNetwork

COMMENTS