ផ្ទុះភ្នំភ្លើងដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ប្រជាពលរដ្ឋនាំគ្នាភ័យបះសក់

ឥណ្ឌូនេស៊ី៖ ភ្នំភ្លើងដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើង និងបានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋ ដែលរស់ក្បែរកន្លែងកើតហេតុនោះ។ ភ្នំភ្លើងមួយនេះត្រូវបានគេហៅថាភ្នំ Mount Sinabung ស្ថិតនៅតំបន់ភ្នំភាគខាង ត្បូងនៃប្រទេសឥណ្ឌូនេស៊ី។ ភ្នំភ្លើងនេះបានផ្ទុះឡើងកាលពីថ្ងៃម្សិលមិញ បានផ្ទុះភាយសាយរយៈកំពស់ប្រមាណ៧គីឡូម៉ែត្រទៅលើអាកាស ហើយបន្ទាប់ពីការផ្ទុះនេះគេអាចសន្និដ្ឋានថាមានផះប្រមាណជា ១,៦ លានម៉ែត្រគូបបានសាយភាយទៅកាន់បរិយាកាយ។

បើយោងតាមភ្នាក់ងារដោះស្រាយគ្រោះមហ្តរាយរបស់ម៉ាឡេស៊ីបានឲ្យដឹងថា កំទេចផះនៃការផ្ទុះភ្នំភ្លើងនេះបានសាយភាយធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួន តែវាពុំបានបង្កឲ្យមានគ្រោះថ្នាក់ អ្វីធ្ងន់ធ្ងរដល់អ្នកណាម្នាក់នោះទេ។ សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីជាប្រទេសមួយដែលសម្បូរទៅដោយគ្រោះធម្មជាតិផ្សេងៗ ហើយករណីខាងលើនេះត្រូវបានគេចាត់ទុកថាជាករណីគ្រោះធម្មជាតិដ៏ធំមួយក្នុងប្រទេសឥណ្ឌូនេស៊ី។ សូមអញ្ចើញប្រិយមិត្តទស្សនាទិដ្ឋភាពនៃការផ្ទុះភ្នំភ្លើងដូចខាងក្រោមនេះ៖

ភក្តី

ប្រភព៖ thecoverage