លលាដ៏ក្បាលមនុស្សមានទាំងក្មេង ទាំងចាស់ជាច្រើន ត្រូវគេរកឃើញកប់ក្រោមអគារចំណាស់មួយ

ម៊ិចស៊ិចកូ៖ កាលពីពេលថ្មីៗនេះ លលាដ៏ក្បាលមនុស្សជាច្រើននាក់ត្រូវបានគេរកឃើញ​ នៅក្រោមអគារចំណាស់មួយក្នុងទីក្រុងម៉ិចស៊ិចកូ។ អគារ ចំណាស់មួយនោះមានឈ្មោះថា Templo Mayor ស្ថិតនៅក្នុងតំបន់ប្រាសាទ Aztec capital Tenochtitlan ដែល ក្រោយមកតំបន់នេះបានក្លាយជាក្រុងម៉ិចស៊ិចកូ។ លលាដ៏ក្បាលដែលក្រុមអ្នកបុរាណវិទូបានរកឃើញនោះមានចំនួន ៦៥០ ដែលក្នុងនោះរួមមានទាំងលលាដ៏ក្បាលកូនក្មេងផងដែរ។

បើយោងតាមការសិក្សារបស់ក្រុមអ្នកបុរាណវិទូបានឲ្យ ដឹងថា លលាដ៏ក្បាលនេះទំនងជាលលាដ៏ក្បាលរបស់ក្រុមអ្នកចម្បាំងដែលបានស្លាប់កាលពីជំនាន់សង្គ្រាមមកម្លះ។ ការរកឃើញនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ពិភពលោក​។ បន្ទាប់ពីបែកធ្លាយព័ត៌មាននេះ ក្រុមអ្នកបុរាណវិទូជាច្រើនមកពីជុំវិញពិភពលោកបានសម្តែងនូវការចាប់អារម្មណ៍ និងប្រាថ្នាចង់សិក្សាលើករណីមួយនេះ។ សូមអញ្ជើញប្រិយមិត្តទស្សនារូបភាពនៃលលាក្បាលដូចខាងក្រោមនេះ៖

ភក្តី
ប្រភព៖ mirror

COMMENTS