សាហាវណាស់! ខឹងគេបាំងខនសឺតពេកមើលមិនឃើញ ហ្វេនម្នាក់បានទាញកន្ត្រៃកាត់សក់អ្នកនៅពីមុខខ្លួនតែម្ដង

កាលពីពេលថ្មីៗនេះ បន្ទាប់ពីការប្រគុំតន្ត្រី Produce 101 ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ០១​ និង ០២ កក្កដានាប្រទេសកូរ៉េដែលជាវគ្គជម្រុះបេក្ខភាព ៣៥រូបចុងក្រោយ មានរឿងគួរឲ្យតក់ស្លុតមួយបានកើតឡើង។ ជាការពិតការសម្ដែងក្នុងតន្រ្តីមួយនេះពិតជាទទួលបានការពេញនិយម រហូតលក់សំបុត្រដាច់គ្មានសល់ ដល់ថ្នាក់មានអ្នកក្លែងសំបុត្រក្លែងក្លាយទៀតផង។

ជាក់ស្ដែងព្រឹត្តិការណ៍នេះគឺពិតជាមានន័យសម្រាប់គ្រប់គ្នា តែហ្វេនមួយរូបដែលនៅកន្លែងចង្អៀតបានម៉ួម៉ៅជាខ្លាំងដោយសារតែទស្សនីយភាពរបស់នាងត្រូវបានបាំងដោយអ្នកនៅពីមុខជិតឆឹង។ ដោយទ្រាំមិនបាននាងបានទាញកន្រ្តៃមក កាត់សក់អ្នកនៅពីមុខខ្លួនចេញតែម្ដង។ រឿងមួយនេះពិតជាបានធ្វើឲ្យហ្វេនគ្រប់គ្នាមានភាពតក់ស្លុុតជាខ្លាំង ជាពិសេសគឺកន្ត្រៃដែលគេយកមកប្រើគឺមិនមែនជាកន្រ្តៃកាត់សក់ទៀតផង។ បន្ទាប់ពីរឿងមួយនេះត្រូវបានចែករំលែកតៗគ្នា មានមតិមួយចំនួននិយាយថា នារីម្នាក់នោះប្រហែលជាមានជម្ងឺផ្លូវចិត្ត ហើយក៏មានមតិរិះគន់លើការរក្សារសន្តិសុខដែលបណ្ដោយឲ្យមនុស្សយកអាវុធចូលទៅក្នុងខនសឺតបែបនេះ៕

ប្រភព៖ Koreaboo 

 

 

COMMENTS