អាសូរណាស់! យកឌុយខ្សែភ្លើងដោតព្រី ឆក់ស្លាប់ទាំងវ័យក្មេង

ខេត្តព្រៃវែង​៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយយកឌុយខ្សែភ្លើងដោតព្រី បណ្តាលឲ្យឆក់​។ ហេតុ​ការ​នេះ​បានកើតឡើង​កាលពី​វេលាម៉ោង០៥ និង៤៥នាទីថ្ងៃ​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ភូមិ​ព្រក​ចំប៉ា ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ខេត្តព្រៃវែង​។​

ជនរងគ្រោះ ឈ្មោះ​ហ៊ី ហ័ន អាយុ​៤​ឆ្នាំ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ដោយសារ​យក​ខ្សែភ្លើង​ ដែល​ជីដូន​ទុក​លើ​គ្រែ​ទៅ​ដោត​នឹង​ព្រី​ភ្លើង ហើយ​យកដៃ​លូក​ក្បាល​មួល​កំពូល​។​ សព​កុមារ​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕