ក្រុមហ៊ុន Sony នឹងផលិតអេក្រង់ដែលគ្មានគែមសោះសម្រាប់ស្មាតហ្វូនជំនាន់ក្រោយៗរបស់ខ្លួន

ឥឡូវនេះ យើងឈានមកដល់ពេលដែលពាក្យចចាមអារាមចាប់ផ្ដើមលេចលឺទៀតហើយ។ យោងតាមបណ្ដាញសង្គម Weibo របស់ប្រទេសចិនបានបញ្ជាក់ថា Sharp នឹងក្លាយទៅជារបកគំហើញថ្មីសម្រាប់ទីផ្សារ ជាមួយនឹងស្មាតហ្វូនដែលគ្មានគែមសោះតែម្ដង។ ដោយឡែក ទាក់ទងទៅនឹងរបកគំហើញថ្មីនេះអាចនឹងជាអ្វីដែលក្រុមហ៊ុន Sony កំពុងព្យាយាមធ្វើ។

ស្របពេលជាមួយគ្នានេះដែរ វាមិនមែនជារឿងដែលពិបាកនោះទេក្នុងការបង្ហោះអ្វីមួយនៅលើបណ្ដាញសង្គម Weibo។ ក៏ប៉ុន្ដែ វាក៏អាចជាការពិតដែរ ព្រោះយើងសង្កេតឃើញថាក្រុមហ៊ុនផលិតអេក្រង់មួយចំនួនដូចជា Toshiba និង Hitachi បានប្រកាសរួចទៅហើយទាក់ទងទៅនឹងរបកគំហើញថ្មីនេះ រឺអាចនិយាយបានថាបច្ចេកវិទ្យាថ្មីត្រូវបានគេរកឃើញរួចទៅហើយ។ ចំណែកឯក្រុមហ៊ុន Sony វិញនឹងក្លាយជាជម្រើសទីមួយក្នុងការបំពាក់រកគំហើញថ្មីនេះសម្រាប់ផលិតផលស្មាតហ្វូន។

គួរបញ្ជាក់ផងដែរថា ការធ្វើបែបនេះគឺមានតម្រូវការពីរសំខាន់ ដោយដំបូងឡើយគឺក្រុមហ៊ុន Sony ត្រូស្គាល់ច្បាស់នូវអ្វីដែលហៅថាគែម ពោលគឺជាអ្វីដែលក្រុមហ៊ុនមានការស្ទាក់ស្ទើរក្នុងការធ្វើតាំងពីដើមមក។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុមហ៊ុនមួយនេះគឺអស់ពេលហើយ ព្រោះពួកគេត្រូវការផលិតផលមួយដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងព្រឹត្តិការណ៍ IFA ដែលនឹងត្រូវបានធ្វើឡើងនាខែកញ្ញា ខាងមុខនេះ។

ទាក់ទងទៅនឹងកំពូលស្មាតហ្វូនដែលគ្មានគែមរបស់ក្រុមហ៊ុន Sony នេះអាចនឹងមានអេក្រង់ទំហំ 6អ៊ីញ ប្រភេទ LCD ជាមួយនឹងសមាមាត្រ 18:9 ដែលយើងធ្លាប់ឃើញស្រាប់នៅលើកំពូលស្មាតហ្វូន LG G6 និង Galaxy S8។  ទោះជាយ៉ាងណា យើងពុំទាន់ទទួលបានការបញ្ជាក់ណាមួយពីក្រុមហ៊ុនឡើយ។ យ៉ាងណាមិញ រាល់ពត៌មានបន្ថែមយើងនឹងធ្វើការជម្រាបជូនលោកអ្នកបន្ថែមទៀត។

Fu

ខ្មែរណូត

ប្រភព៖ androidauthority

COMMENTS