ដឹងពីតម្លៃរបស់ Galaxy S9 និង S9+ ហើយ! មិនចាញ់ iPhone X ប៉ុន្មានទេ…

សម្រាប់ថ្ងៃនេះ យើងសូមលើកយកពីតម្លៃរបស់កំពូលស្មាតហ្វូនក្រុមហ៊ុន Samsung ត្រកូល S មកនិយាយម្ដង ព្រោះកាលពីមួយរយៈមុន យើងធ្លាប់សង្កេតឃើញការបែកធ្លាយដែលគ្មានការបញ្ជាក់ច្បាស់លាស់មួយ បានលើកឡើងថា Galaxy S9 នឹងមានតម្លៃ £740។ បើយោងតាមប្រភពមួយទៀតដែលមានឈ្មោះថា Clove UK ក៏បានលើកឡើងដែរថា Galaxy S9 នឹងមានតម្លៃរហូតដល់ទៅ £800 ឯណោះ។

ស្របពេលជាមួយគ្នានេះដែរ សម្រាប់តម្លៃរបស់កំពូលស្មាតហ្វូនត្រកូល S ក្នុងប្រទេស Norway គឺប្រមាណជា NOK 8,790 សម្រាប់ S9 និង NOK 9,790 សម្រាប់ S9+។ ចំពោះជម្រើសពណ៌វិញគឺមានដូចជា ពណ៌ខ្មៅ (Midnight Black) ពណ៌ខៀវ (Coral Blue) និងពណ៌ស្វាយ (Lilac Purple)។

គួរបញ្ជាក់ផងដែរថា សម្រាប់តម្លៃ Galaxy S9 ក្នុងប្រទេស Norwegian គឺប្រមាណជាខ្ទង់ $1,130/€910 ដែលនេះគឺហាក់ដូចជាថ្លៃបន្ដិចហើយ ព្រោះកាលពីជំនាន់ Galaxy S8 គឺមានតម្លៃត្រឹម £690 និង £870 សម្រាប់ Galaxy Note 8។

សរុបមកវិញ កំពូលស្មាតហ្វូន Galaxy S9 និង S9+ អាចនឹងមានតម្លៃមិនក្រោម $1,000 ឡើយ។ ប៉ុន្ដែ ស្របពេលជាមួយនឹងតម្លៃនេះ ក្រុមហ៊ុន Samsung ក៏បាននាំយកមកជាមួយនូវបច្ចេកវិទ្យាថ្មី ទំនើប និងមានប្រយោជន៍ជួយសម្រួលដល់អ្នកប្រើប្រាស់ផងដែរ។ កំពូលស្មាតហ្វូនត្រកូល S ទាំងពីរនេះនឹងត្រូវបានដាក់បង្ហាញជាសាធារណៈនាថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2018 ខាងមុខនេះ។



Fu

ខ្មែរណូត

ប្រភព៖ gsmarena