ស្ត្រីខ្មែរម្នាក់ និងកូនស្រីអាយុ៩ឆ្នាំ ត្រូវបុរសម្នាក់ជេរប្រមាថនៅតាមផ្លូវសាធារណៈ (មានវីដេអូ)

ស្រ្តីខ្មែរមកពីរដ្ឋកាលីហ្វញ៉ាម្នាក់បានកើតមានជំលោះពាក្យសំដីជាមួយបុរស ដែលមកពីរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ ខណៈដែល នាងកំពុងតែបានជិះកង់ជាមួយនឹងកូនស្រីវ័យ៩ឆ្នាំរបស់គាត់។ ស្រ្តីជាម្តាយដែលមានភាពក្លាហានរូបនេះមានឈ្មោះ ថា Paula Nuguid ហើយបុរសដែលខ្វះសីលធម៌នោះមានឈ្មោះថា  Evan Klinger។ ជំលោះបានកើតឡើងដោយសារ តែបុរសរូបនោះបានចុចស៊ីភ្លេដាក់ស្រ្តីខាងលើខ្លាំងជាច្រើនដង ខណៈដែលស្រ្តីរូបនោះបានប្រើប្រាស់ផ្លូវថ្នល់យ៉ាង ត្រឹមត្រូវតាមច្បាបចរាចណ៍ផ្លូវគោកទៅះហើយ។

សកម្មភាពនៃការរំលោភបំពាន់សិទ្ធប្រើប្រាស់ផ្លូវថ្នល់មួយនេះ បានជំរុញឲ្យស្រ្តីខាងលើចុះពីលើកង់ និងបានដើរទៅជជែកជាមួយបុរស ដែលអាងខ្លួនជាអ្នកមានឡានជិះហើយបំពានសិទ្ធរបស់គេនោះ។ ភា្លមនោះជំលោះពាក្យសំដីបានកើតឡើង ហើយបុរសខ្វះសីលធម៌រូបនោះបានជេនាងយ៉ាងខ្លាំង​ និងបានជេនាងថា ជា “‘F*cking Cambodian N*gger’ (មីស្រីខ្មែរ…)”! ដែលពាក្យនេះជាពាក្យជេប្រមាថមើលងាយខ្លាំងណាស់ ។ ស្រ្តីខាងលើបានសម្រេចបង្ហោះវីដេអូនៃសកម្មភាព មើលងាយ និងខ្វះសីលម៌នេះនៅក្នុងបណ្តាញសង្គម ហើយថែមតែបាននិយាយថា នាងនឹងប្តឹងរឿងនេះតៅកាន់តុលាការទៀងផងដើម្បីស្វែករកដំណោះស្រាយតាមផ្លូវច្បាប់។ សូមអញ្ចើញប្រិយមិត្តទស្សនវិដេអូខាងក្រោមនេះ៖


ភក្តី

ប្រភព៖nextshark

 

COMMENTS