បាត់នោះបាត់ពេកហើយ! កំណត់មុខសញ្ញាយូរហើយ ចាប់បានដាក់មួយទ្រោមចឹងហ្មង

ភ្នំពេញ៖ អាជីវករលក់ផ្លែឈើនៅផ្សារនាគមាសបានធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ដែលសកម្មក្នុងការធ្វើសកម្មភាពលួចហើយវាយម្នាក់មួយដៃមួយជើងទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ច​ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាតឈានចូលថ្ងៃទី០៣ ខែកក្កដា​ឆ្នាំ២០១៧ នៅចំណុចផ្លូវចូលផ្សារនាគមាស​ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

ប្រភពពត៌មានពីក្រុមអាជីវករនៅផ្សារនាគមាសបានអោយដឹងថា ជនសង្ស័យខាងលើ និងបក្សតែងតែមកធ្វើសកម្មភាពលួចរបស់របរពីអាជីវករ និងអ្នកដើរទិញឥវ៉ាន់ជាញឹកញាប់ ទើបតែថ្ងៃកើតហេតុនេះគេឃើញក្រុមជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងមកឈប់បម្រុងនឹងចុះធ្វើសកម្មភាពលួចទៀត តែត្រូវថាជីវករម្នាក់ឃើញទាន់ចាប់បានម្នាក់ក្នុងចំណោម៣នាក់វាយឡើងទ្រោមខ្លួនចំណែក២នាក់ទៀតរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានប្រគល់ខ្លួនជនសង្ស័យអោយតៅសមត្ថកិច្ចដើម្បីធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារដើមគ៕

COMMENTS