ភ័យបះសក់គ្នា ពេលជម្លៀសចេញពីយន្តហោះ ហើយក្រលេកមកឃើញហេតុការណ៍បែបនេះ (មានវីដេអូ)

អាមេរិក៖ អ្នកដំណើរជាច្រើនបាននាំគ្នាភ័យបះសក់គ្រប់គ្នា ដោយសារតែយន្តហោះមួយគ្រឿងបានឆាបឆេះម៉ាស៊ីន ខណៈពេលកំពុងតែធ្វើការហោះហើរ។ យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា យន្តហោះប្រភេទ ombardier CRJ-701 របស់ក្រុមហ៊ុនអាកាសចរណ៍ The United Express បានធ្វើការហោះហើរចេញពីទីក្រុង Aspen រដ្ឋ Colorado កាលពីវេលាម៉ោង១ និង៣១នាទីថ្ងៃត្រង់ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយហោះហើរបានមិនដល់មួយម៉ោងផង ស្រាប់តែចុះចតវិញជាបន្ទាន់។

យោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា យន្តហោះនោះមានផ្ទុកមនុស្សចំនួន៦៥នាក់ ដែលធ្វើដំណើរពីទីក្រុង Aspen ឆ្ពោះទៅទីក្រុង Denver ហើយហេតុការណ៍នេះមិនបានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើង។ អ្នកដំណើរម្នាក់បានឲ្យដឹងថា ពេលយន្តហោះចុះមកដល់ដីម៉ាស៊ីនយន្តហោះក៏ចាប់ផ្តើមឆាបឆេះតែម្តង។ ពេលនេះមន្ត្រីជំនាញអាកាសចរណ៍កំពុងតែធ្វើការស៊ើបអង្កេតលើករណីនេះ៕

សេម
ខ្មែរណូត

COMMENTS