អាណិតណាស់! បុរសម្នាក់តស៊ូធ្វើជាអ្នករត់តាក់ស៊ីដល់ទៅ ២៣ឆ្នាំ ដើម្បីតាមរកកូនស្រីដែលវង្វេងបាត់ទៅ

ចិន៖ ឪពុកម្ដាយតែងតែព្យាយាមធ្វើអ្វីគ្រប់យ៉ាងឲ្យកូនៗ ទោះបីជាត្រូវពិបាកយ៉ាងណាក៏ដោយ។ ហើយជាការពិតណាស់ អ្វីដែលជារឿងទុក្ខសោកជាងគេគឺការបាត់បង់កូនៗនេះឯង។ បុរសម្នាក់ឈ្មោះ Wang Mingquing និងប្រពន្ធរបស់គាត់គឺជាអ្នកលក់ផ្លែឈើនៅក្នុងក្រុង Chengdu ប្រទេសចិន។ ថ្ងៃមួយពេលដែលគាត់លក់ដាច់ខ្លាំង ក៏ភ្លេចចាប់អារម្មណ៍ពីកូនស្រី ទើបបណ្ដាលឲ្យនាងវង្វេងបាត់ជាមួយនឹងហ្វូងមនុស្ស។ ហេតុដូចនេះហើយ វិធីដែលល្អជាងគេសម្រាប់គាត់គឺធ្វើជាអ្នករត់តាក់ស៊ី ហើយសាកសួរអ្នកជិះជាមួយនឹងផ្ទាំងរូបធំៗរបស់កូន ថាតើពួកគេអាចនឹងប្រទះឃើញកូនគាត់ឬទេ។

តែវាមិនមែនជារឿងងាយស្រួលទេ ព្រោះអស់រយៈពេល ២៣ឆ្នាំមកហើយ គាត់នៅតែរកនាងមិនឃើញដដែល។ Wang បាននិយាយថា៖ គាត់ពិតជាសុំទោស និងសោកស្ដាយយ៉ាងខ្លាំង ដោយសារតែគាត់មិនបានបំពេញតួនាទីជាឪពុកដ៏ល្អម្នាក់ដល់កូន។ យោងតាមដំនឹងដ៏គួរឲ្យសោកសៅមួយនេះ គ្រប់គ្នាសង្ឃឹមថាមាននរណាម្នាក់អាចប្រទះភ្នែកឃើញនាងនៅទីណាមួយ ព្រមទាំងប្រាប់ដល់គាត់៕

ប្រភព៖ viral4real 

COMMENTS