ឥឡូវនេះ Galaxy S8+ លក់ដាច់ខ្លាំងមែនទែនរហូតដល់អស់ពីស្ដុកហើយសម្រាប់ទីផ្សារសហរដ្ឋអាមេរិច

សម្រាប់របាយការណ៍ដែលទទួលបានពី Wave7 Research បានផ្ដល់នូវពត៌មានមួយចំនួនទាក់ទងទៅនឹងអត្រានៃការលក់ចេញស្មាតហ្វូនសម្រាប់ខែមិថុនា ឆ្នាំ2017 នៅគ្រប់បណ្ដារហាងទាំងអស់ក្នុងសហរដ្ឋអាមេរិច។ ដោយឡែក ទាក់ទងទៅនឹងកំពូលស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung ដែលយើងសង្កេតឃើញថា មានសន្ទុះនៃការលក់ខ្លាំងអស្ចារ្យក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃនៃការប្រកាសចេញលក់ប៉ុណ្ណោះ ពោលគឺអតិថិជនស្ទើរទាំងអស់នៃសហរដ្ឋអាមេរិចបានសម្រេចក្នុងការទិញយកកំពូលស្មាតហ្វូនម៉ូដែលនេះយកទៅប្រើទៅហើយ។

គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន Galaxy S8 និង S8+ គឺទទួលបានលទ្ធផលល្អគាប់ប្រសើរតាំងពីដំបូងពេលដែលម៉ូដែលនេះត្រូវបានប្រកាសចេញលក់កាលពីខែមិនា មកម្លេះ។ មិនតែប៉ុណ្ណោះ ទាក់ទងទៅនឹងការ Pre-order សម្រាប់អតិថិជននៃសហរដ្ឋអាមេរិច គឺមានការលើសកំណត់តាំងពីដើមមកម្លេះ រឺអាចនិយាយបានថាតម្រូវការខ្ពស់ពេក។

លើសពីនេះទៅទៀត សម្រាប់ពេលបច្ចុប្បន្ននេះគ្រប់បណ្ដារហាងនានានៃសហរដ្ឋអាមេរិច នៅតែបន្ដតម្រូវការកំពូលស្មាតហ្វូនមួយនេះ ប៉ុន្ដែតាមរយៈក្រុមហ៊ុន Samsung បានបញ្ជាក់ថា ម៉ូដែលនេះគឺអស់ពីស្ដុកមែនទែនហើយ។ ដូចនេះសូមចូលរួមសោកស្ដាយផងសម្រាប់អតិថិជនដែលរស់នៅសហរដ្ឋអាមេរិច។

Fu

ខ្មែរណូត

ប្រភព៖ sammobile

COMMENTS