សមត្ថកិច្ចចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនបានសុទ្ធតែជនជាតិចិន និងវៀតណាម

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញបានចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាជួញដូរផ្លូវភេទមួយកន្លែងយីហោ ឡុងឈានគឺ ក្លឹបម៉ាស្សា ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ក្នុងប្រតិបត្តិការនេះ ដែរសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន១៥នាក់ ស្ត្រីជនជាតិខ្មែរ៦នាក់,​ជនជាតិចិន២នាក់, ជនជាតិវៀតណាម២នាក់, បុរសជនជាតិចិនចំនួន៤នាក់ ម្នាក់ជាថៅកែ​ ៣នាក់ទៀតជាភ្ញៀវ និងបុរសជនជាតិខ្មែរម្នាក់ជាកម្មករបោកកន្សែង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនមនុស្សទាំង១៥នាក់ខាងលើទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនដើម្បីធ្វើការសាកសួរជាបន្ត ចំណែកទីតាំងម៉ាស្សាខាងលើ សមត្ថកិច្ចបានធ្វើការបិទជាបណ្តោះអាសន្ន៕

 

 

COMMENTS