ធ្លាក់យន្តហោះទៀតហើយ! ធ្លាក់យន្តហោះនៅអ៊ីរ៉ង់សម្លាប់មនុស្សទាំងអស់លើយន្តហោះ

អ៊ីរ៉ង់៖ យន្តហោះដឹកមនុស្ស៦៥នាក់មួយគ្រឿងបានស្លាប់បាត់បង់ជីវិតទាំងអស់ ក្រោយពេលធ្លាក់នៅតំបន់ភ្នំភាគខាងត្បូងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ នេះបើតាមការឲ្យដឹងពីក្រុមហ៊ុនអាកាសចរណ៍។ យន្តហោះដឹកអ្នកដំណើរ The Aseman Airlines plane បានធ្វើការហោះហើរចេញពីទីក្រុង Tehran ឆ្ពោះទៅកាន់ភាគនិរតីទីក្រុង Yasuj ហើយក្រោយពីហោះចេញព្រលានបាន៥០នាទីក៏បានបាត់ទំនាក់ទំនងតែម្តង។

ហោះហើរនោះបានឆាកចេញពីព្រលានម៉ោង០៧ និង៥៥នាទីព្រឹក (ម៉ោងក្នុងតំបន់) ហើយក៏បានធ្លាក់នៅភូមិ Kohangan ចំងាយប្រមាណ១២០គីឡូម៉ែត្រពីទីក្រុង Semirom នេះបើតាមការឲ្យដឹងពីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់។ យន្តហោះនោះមានផ្ទុកអ្នកដំណើរចំនួន៥៩នាក់ និងបុគ្គលិកបំរើការលើយន្តហោះ៩នាក់ បានស្លាប់បាត់បង់ជីវិតទាំងអស់។

ចំពោះមូលហេតុនៃការធ្លាក់យន្តហោះនេះគេនៅមិនទាន់ដឹងច្បាស់នៅលើទេ ប៉ុន្តែគេដឹងថា មុនពេលកើតហេតុ ជើងហោះហើរជាច្រើនត្រូវបានពន្យាពេល និងលុបចោលការហោះនៅព្រលានយន្តហោះ Tehran ដោយសារតែអាកាសធាតុមិនល្អ៕

សេម
ប្រភព៖ CNN