សូមជូយស៊ែរផង! នេះជាមុខ ជនសង្ស័យជាឃាតករចាក់សម្លាប់បុគ្គលិក Net នៅក្រុងតាខ្មៅ ចំនួន ៧ ទៅ ១០កាំបិត ក្នុងបន្ទប់ទឹក

ករណីឃាតកម្មចាក់សម្លាប់បុរសជាបុគ្គលិកNet បណ្តាលឲ្យស្លាប់ក្នុងបន្ទប់ទឹក សមត្ថកិច្ចកំណត់មុខសញ្ញាឃាតករបានហើយ!!!
កើតហេតុ៖ថ្ងៃទី០២.០៧.២០១៧ ម៉ោង១៦:៥១នាទីនៅចំណុចផ្ទះលេខ២៥១ បើកអ៉ិនធឺណេត យីហោក្រុងណេតផ្លូវ២០៥ភូមិតាខ្មៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ-ឈ្មោះ រត្ន័ ពុទ្ធថា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះបើកអ៉ិនធើណេត យីហោក្រុងណេតភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខបរ បុគ្គលិកក្រុងណេត(ស្លាប់)។ជនល្មើស០១នាក់-មិនស្គាល់អត្តសញ្ញាណ សម្បុរស ភេទប្រុស អាយុប្រហែល២០ឆ្នាំ ពាក់អាវដៃវែងពណ៌ ផ្កាឈូក ស្លៀក ខោជើងវែងពណ៌ខ្មៅ មានស្ពាយកាបូបពណ៌ខ្មៅ។


សភាពនៃរឿងហេតុ៖មុនពេលកើតហេតុ តាមរយៈកាម៉េរ៉ាសុវត្ថិភាព និងតាមការបំភ្លឺរបស់សាក្សី ឈ្មោះឃ.ស.ធ ភេទប្រុស អាយុ១៨ឆ្នាំ គាត់បានចូលលេងហ្គែមនៅកន្លែងផ្ទះបើកអ៉ិនធើណេតយីហោក្រុងណេត ពេលនោះ បានឃើញជនល្មើសម្នាក់ ដែលមានភិនភាគខាងលើ ចូលលេងហ្គែមនៅទូលេខ៧ ។ លុះមកដល់វេលាកើតហេតុខាងលើ ក៏ឃើញជនល្មើសដើរចូលក្នុងបន្ទប់ទឹក បន្ទាប់មកជនល្មើស ក៏បានស្រែកហៅ ជនរងគ្រោះចំនួន២ដងដោយប្រាប់ថាបន្ទប់ទឹកស្ទះ ពេលនោះជនរងគ្រោះក៏ដើរចូលទៅតាម ក៏ឮសម្រែកជនរងគ្រោះថា បងកុំៗ រួចជនល្មើសក៏បានស្រែកហៅសាក្សី ឈ្មោះឃ.ស.ធឲ្យចូលក្នុងបន្ទប់ទឹកទៀតដោយប្រាប់ថាមេកាដួលបោកក្បាលក្នុងបន្ទប់ទឹក តែគាត់មិនចូលទេហើយរត់ចេញមកក្រៅស្រែកហៅ សន្តិសុខនិងអ្នកជិតខាងឲ្យមកជួយ ពេលនោះក៏ឃើញជនល្មើសរត់ចេញពីក្នុងផ្ទះ ហើយរត់តាមផ្លូវទៅទិសខាងត្បូងបាត់តែម្តង ហើយបានរាយការណ៍ ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យ។ ក្រោយពេលពិនិត្យសាកសពរួច សពបានប្រគល់ជូនក្រុមគ្រួសាររបស់ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ប្រភព៖ Eav Chamroeun

COMMENTS