ប្រសិនបើអ្នកពុំបានសម្រេចចិត្តទិញ iPhone 7 ពណ៌ខ្មៅរលោង (Jet Black) យកទៅប្រើប្រាស់ទេ គួរតែសប្បាយចិត្តទៅ…

ជាការពិតណាស់ សម្រាប់ iPhone 7 រឺ 7 Plus ពណ៌ខ្មៅរលោង (Jet Black) របស់ក្រុមហ៊ុន Apple គឺពិតជាកំពូលស្មាតហ្វូនដែលមានរូបរាងស្រស់ស្អាតមែន។ ប៉ុន្ដែ អាចនិយាយបានថាវាស្រស់ស្អាតបានត្រឹមតែរយៈពេល 10វិនាទីប៉ុណ្ណោះ បន្ទាប់ពីអ្នកដកវាចេញពីក្នុងប្រអប់មក ព្រោះក្រោយមកវានឹងឆាប់ទទួលរងការឆ្កូតខ្លាំងមែនទែន ពោលគឺឆ្កូតហើយឆ្កូតទៀត បើទោះជាអ្នកព្យាយាមថែយ៉ាងណាក៏ដោយ។

គួរបញ្ជាក់ផងដែរថា ទាក់ទងទៅនឹង iPhone 7 និង 7 Plus ពណ៌ខ្មៅរលោង (Jet Black) នេះគឺស្ទើរតែពិបាករកទិញខ្លាំងមែនទែនពេលវាត្រូវបានប្រកាសចេញលក់ភ្លាម។ លើសពីេនះទៅទៀត អតិថិជនរាប់ពាន់នាក់ផ្សេងទៀតរបស់ក្រុមហ៊ុន Apple បានសម្រេចចិត្តជ្រើសរើសយកពណ៌ផ្សេងជំនួសវិញ ព្រោះពួកគេតម្រូវឲ្យរងចាំរយៈពេលយូរទៀត។ ប៉ុន្ដែ ប្រសិនបើអ្នកជាម្នាក់ក្នុងចំណោមអតិថិជនទាំងនោះដែលជ្រើសយកពណ៌ផ្សេង គួរតែសប្បាយចិត្តទៅ ព្រោះអ្នកនឹងមិនមានវិប្បដិសារីឡើយ។

ដោយឡែក នាពេលថ្មីៗនេះ យើងទទួលបានរូបភាពមួយចំនួនទាក់ទងទៅនឹង iPhone 7, 7 Plus ពណ៌ខ្មៅរលោង (Jet Black) នេះ ដែលមើលទៅដូចជាអាក្រក់មើលខ្លាំងណាស់នាផ្នែកខាងក្រោយ។ មិនតែប៉ុណ្ណោះ អតិថិជនជាម្ចាស់របស់ iPhone ទាំងនោះបានបញ្ជាក់ថា ពួកគេបានប្រើប្រាស់ស្រោមការពារទៀតផង ប៉ុន្ដែវានៅតែទទួលរងភាពឆ្កូតបែបនេះ ដោយគ្រាន់ដែរដកចេញ និងដាក់ចូលហោប៉ៅវិញប៉ុណ្ណោះ។ ទោះជាយ៉ាងណា សូមទស្សនារូបភាពខាងក្រោម។

Fu

ខ្មែរណូត

ប្រភព៖ bgr

COMMENTS