ក្រុមហ៊ុន Instagram ប្រកាសប្រើប្រាស់មុខងារថ្មីដែលមានសមត្ថភាពអាចលុបចោលការ Comment ពាក្យមិនសមរម្យ

នាពេលថ្មីៗនេះ ក្រុមហ៊ុន Instagram បានប្រកាសប្រើប្រាស់នូវមុខងារថ្មីដែលមានសមត្ថភាពអាចចាប់យកនូវការប្រើប្រាស់ពាក្យមិនសមរម្យ រឺអាសអាភាសផ្សេងៗតាមរយៈ Comment។ ដោយឡែក មុខងារនេះអាចដំណើរការបានដោយស្វ័យប្រវត្តិតែម្ដង។

គួរបញ្ជាក់ផងដែរថា ការចាប់ Comment មិនល្អនេះ ត្រូវបានធ្វើឡើងដោយបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Instagram ពោលគឺចាប់យក រឺលុបចោលទាំងរូបភាព និងវីដេអូ Live ផងដែរ ដែលមានភាពអសកម្មផ្សេងៗ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកសង្កេតឃើញការប្រើប្រាស់ពាក្យមិនសមរម្យណាមួយ លោកអ្នកក៏អាចចូលរួមក្នុងការ Report ជូនក្រុមហ៊ុនផងដែរ។

មុខងារចាប់យក Comment នេះត្រូវបានបើកឲ្យដំណើរការសម្រាប់តែអ្នកប្រើប្រាស់ភាសារអង់គ្លេសតែប៉ុណ្ណោះ។ ប៉ុន្ដែមិនយូរមិនឆាប់ទៀតទេ ក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍបន្ថែមដោយឲ្យមុខងារនេះធ្វើការលើភាសាទាំង8 បន្ថែមទៀត ដែលមានដូចជា បារាំង និងអេស៉្បាញជាដើម។

Fu

ខ្មែរណូត

ប្រភព៖ technobuffalo

COMMENTS